សម្តេចតេជោ៖ អភិបាលស្រុក-ខណ្ឌ-ខេត្ត-រាជធានីណាមិនចូលប្រជុំក្រុមប្រឹក្សា ៣ដង ដកចេញពីតំណែង

  • 2020-02-20 11:04:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងរសៀលថ្ងៃបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ៉អភិបាលស្រុក-ខណ្ឌ-ខេត្ត-រាជធានីណាមិនចូលប្រជុំក្រុមប្រឹក្សា៣ដងជាប់គ្នាដោយការគេចវេស គឺនឹងត្រូវដកចេញពីតំណែង " ។ សម្តេចបន្តថា រយៈពេលដកអភិបាលស្រុក-ខណ្ឌគឺប្រើពេលតែ១៥នាទី និងរយៈពេលដកអភិបាលខេត្តគឺប្រើរយៈពេល ៣ម៉ោងតែប៉ុណ្ណោះ។

ការថ្លែងដកដំណែងចេញនេះក្នុងមូលហេតុក្នុងន័យឲ្យមន្ត្រីមូលដ្ឋានទាំងអស់គោរពកាតព្វកិច្ចខ្លួនក្នុងមូលដ្ឋាន ចង់ឲ្យអភិបាលស្រុក-ខណ្ឌ-ខេត្ត-រាជធានីចេះចូលរួមសហការគ្នាល្អជាមួយក្រុមប្រឹក្សាដើម្បីអនុវត្តការងារមូលដ្ឋានឲ្យកាន់តែល្អប្រសើរ និងចង់លុបបំបាត់ចោលឲ្យអស់មន្ត្រីអែបអបនានាដែលតែងតែអែបអបចង់បានតំណែង៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;