រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកែលម្អផ្លូវថ្មើរជើងតាមបណ្ដោយមហាវិថីម៉ៅសេទុង

  • 2020-02-21 11:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីគម្រោងសិក្សារៀបចំ និងកែលម្អផ្លូវថ្មើរជើងតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងភូមិសាស្រ្តខណ្ឌទួលគោក ខណ្ឌបឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់នៅលើផេកហ្វេបុក របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញបានតម្រូវឱ្យមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរសាធារណៈការ និងដឹកជញ្ជូន និងទីចាត់ការរៀបចំក្រុង ចុះសិក្សារួមគ្នាដល់ទីតាំងជាក់ស្ដែង ដើម្បីធានាឱ្យបាន ក្នុងការកែលម្អមហាវិថីម៉ៅសេទុង ឱ្យទៅជាមហាវិថីដែលអមដោយផ្លូវថ្មើរជើងថ្មីមួយខ្សែបន្ថែមទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;