Bruno លេងល្អដល់កម្រិតណាទើបគ្រូសរសើរមិនដាច់ពីមាត់ (មានវីដេអូ)

  • 2020-02-24 07:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Bruno Fernandes អាចរកបាន ១ គ្រាប់ដំបូងរបស់ខ្លួនតាមរយៈបាល់ប៉េណាល់ទីក្នុងចំណោមគ្រាប់ឈ្នះរបស់ Manchester United ៣-០ លើក្រុមបាតតារាង Watford។ ២ គ្រាប់បន្ទាប់រកបានដោយខ្សែប្រយុទ្ធ Atony Martial ដែលញ៉ាក់ឆ្កឹះផុតអ្នកចាំទីយ៉ាងស្អាត និងមួយគ្រាប់ទៀតរកបានកីឡាករវ័យក្មេង Greenwood។

Bruno ពេលទាត់ប៉េណាល់ទី /រូបថត៖ Skysport
ក្រោយរួមចំណែកឲ្យក្លឹបឈ្នះ គ្រូបង្វឹក Ole បានលើកឡើងពីគុណភាពលេងរបស់កីឡាករខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះ។ លោកប្រៀប Bruno ទៅនឹងកីឡាករ​ជើងចាស់ ២ រូបនោះគឺ ​វីរបុរស​ក្លឹប​បិសាចក្រហម​ Paul Scholes និង​ Juan Sebastian Veron។​

​ខ្សែ​បម្រើ Paul Scholes​ ជាកីឡាករលេងក្បាច់សំបូរ​បច្ចេកទេស​កិបបាល់ស្អាតៗចំណែកឯ ​ខ្សែ​បម្រើ Juan Veron ជំនាញ​ខាង​បញ្ជូន​បាល់​ឆ្ងាយ៕

សូមជម្រាបជូនថា Manchester United រកបាន ៤១ ពិន្ទុពីការប្រកួត ២៧ ដងនៅឈរលេខ ៥ ក្នុងតារាងខណដែល Chelsea នៅ Top 4 លើសតែ​ ៣ ពិន្ទុប៉ុណ្ណោះ៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

Juan Veron
Paul Scholes

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;