ស្លាប់​និង​ឆ្លង​ Covid-19 ​នៅ​ចិន​ធ្លាក់​ចុះ​ តែ​បែរ​ជា​កើន​នៅ​កូរ៉េ​ខាងត្បូង​

  • 2020-02-25 03:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​ ២៥​ កុម្ភៈ​ បាន​រាយការណ៍​ការស្លាប់​ដោយ​ជំងឺឬ​វីរុស​ Covid-19 ​ចំនួន​ ៧១​នាក់​ទៀត ដែល​នេះ​ជា​ចំនួន​ស្លាប់​តិច​បំផុត​ធៀប​នឹង​ចំនួន​ស្លាប់​​ប្រចាំថ្ងៃ​ក្នុង​រយៈពេល​ ២​សប្តាហ៍​មក​នេះ​។​ ​ចំនួន​ចុងក្រោយ​នេះ​ធ្វើឲ្យ​អ្នក​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​នេះ​នៅ​ចិន​កើន​ដល់​ ២ ៦៦៣​នាក់​។​

​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន ក៏​បាន​រាយការណ៍​ការ​ឆ្លង​ ៥០៨​ករណី​ថ្មី ដោយ​ទាំងអស់​លើកលែងតែ​ ៩​នាក់​ចេញ ស្ថិតក្នុង​ខេត្ត​ហ៊ូ​ប៉ី​។​ វា​កើន​បន្តិច​ពី​ចំនួន​​ឆ្លង​ ៤០៩​ករណី​កាលពី​ថ្ងៃ​ចន្ទ ទោះជា​យ៉ាងណា​ចាត់ទុក​ថា​ទាប​បើ​ធៀប​នឹង​ចំនួន​ឆ្លង​ ២​ទៅ​៣​ពាន់​នាក់​ក្នុង​មួយថ្ងៃ​នៅ​ដំណាក់កាល​មួយ​។​ ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ចិន​ឥឡូវ​កើនឡើង​ដល់ ​៧៧ ៦៥៨​នាក់​។​

​ទោះជា​ការឆ្លង​រាលដាល​ជំងឺឆ្លង​នេះ​នៅ​ចិន​ហាក់​ទ្រឹង​និង​បង្ហាញ​និន្នាការ​ធ្លាក់ចុះ ក៏ ​Covid-19​ កំពុង​ពង្រីក​ឥទ្ធិពល​របស់​វា​នៅ​ក្រៅ​ទឹកដី​ចិន​ ដូចជា​នៅ​កូរ៉េ​​ខាងត្បូង អ៊ីរ៉ង់​និង​អ៊ីតាលី​។​ ​កូរ៉េខាងត្បូង​បាន​រាយការណ៍​អ្នក​ឆ្លង​ ៦០​នាក់​បន្ថែម​កាលពី​ថ្ងៃ​អង្គារ​។​ ​កូរ៉េខាង​ត្បូង​ឥឡូវ​មាន​អ្នក​ឆ្លង​ ៨៩៣​នាក់ ជា​ចំនួន​ឆ្លង​ក្នុង​មួយ​ប្រទេស​ច្រើន​បំផុត​នៅ​ក្រៅ​ប្រទេស​ចិន ។​មនុស្ស​ម្នាក់​ទៀត​បាន​ស្លាប់ នាំ​ឲ្យ​មនុស្ស​ចំនួន​៨​នាក់​ហើយ​ស្លាប់​នៅក្នុង​ប្រទេស​នេះ​ដោយ​ Covid-19៕​

ប្រភព ៖ rasmeinews

អត្ថបទថ្មី
;