Bayern ស៊ុតចូល ២៣ គ្រាប់​ពេល​ប៉ះ​ក្រុម​ពី​ទីក្រុង​ឡុងដ៏​នៅ Champions League

  • 2020-02-26 03:09:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមខ្លាំង Bayern Munich ស៊ុតបាន ៣ គ្រាប់នៅដី Chelsea ជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ Champions League។ បើគិតលើប្រវត្តិធ្លាប់ជួបគ្នាជាមួយនឹងក្រុមមកពីទីក្រុងឡុងដ៏តែមួយដូចគ្នាគឺ Arsenal, Tottenham និង Chelsea ត្រឹមប្រកួតចុងក្រោយបង្អស់គឺក្រុម Bayern ស៊ុតចូលសរុប ២៣ គ្រាប់។

រូបថត៖ FCBayernEN
ក្នុងនោះអតីតកីឡាករ Arsenal ខ្សែប្រយុទ្ធវ័យក្មេង Serge Gnabry ស៊ុតបានសរុប ៦ គ្រាប់ម្នាក់ឯង ពោលគឺស៊ុតចូល Spurs ៤ គ្រាប់និង ២ គ្រាប់ពេលប៉ះ Chelsea ។

-Arsenal ជាមួយ Bayern Munchen (១៦ក្រុមឆ្នាំ ២០១៧) សរុបទាំងពីរជើង ១០-២

-Tottenham ជាមួយ Bayern Munchen (២០១៩) នៅក្នុងពូល B ប៉ះគ្នា ២ ដងសរុប ១០-៣

-Chelsea ជាមួយ Bayern Munchen (១៦ក្រុមឆ្នាំ ២០២០) ជើងទី ១គឺ ៣គ្រាប់។

យ៉ាងណា Chelsea នៅមានឱកាសវាយបកជើងទី ២ វិញពេលលេងនៅដី Allian Arena នៅម៉ោង ៣ រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២០ ខាងមុខនេះ៕

Gnabry /រូបថត៖ FCBayernEN

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;