Ronaldo ស៊ុតបានតែ ១ ជើងគត់អត់ចំបង្គោលទីទៀត Juventus ចាញ់ Lyon យប់មិញ

  • 2020-02-27 04:24:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Juventus បានប្រកួតចាញ់ Lyon យប់មិញដោយលទ្ធផល ០-១ នៅជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ Champions League​ ។

Ronaldo ខកចិត្តពេលក្រុមចាញ់ / រូបថត៖ UCL
យ៉ាងណាក្រោយចប់ការប្រកួតស្ថិតិបង្ហាញថា ក្រុមកំពូលតារាង Seria A មួយនេះស៊ុតមិនចំគោលដៅបាន ១ ជើងណាឡើយ(ស៊ុតបាន ១ ជើងដែរពី Ronaldo តែមិនត្រូវគោលដៅ)។ ចំណែកឯលទ្ធផលមិនគាប់ចិត្តនេះក៏ជាលើកទី ២ ហើយរបស់ក្លឹបដែលលេងចាញ់ក្រៅដី។

កាលពីរដូវកាលមុន ក្លឹបសេះបង្កង់ Juventus បានចាញ់ Atlético ជើងទី ១ ក្នុងលទ្ធផល ២-០ ប៉ុន្តែត្រូវបានវាយបកដោយគ្រាប់បាល់ Hat-trick របស់ Cristiano Ronaldo វិញនៅជើងទី ២ បានឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ។

យ៉ាងណា Juventus នៅមានឱកាសវាយបកវិញនៅដីខ្លួនឯងនៅជើងទី ២ ម៉ោង ៣ រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២០ ខាងមុខនេះ៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

ស្ថិតិពេលចប់ប្រកួតយប់មិញ

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;