ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ដាក់ពាក្យ​ប៉ុន្មាន​ម៉ាត់ ក្រោយ​ប្រជាជន​ច្រួល​ច្របល់​ខ្លាំង​រឿង​ឆ្លង​កូរ៉ូណា

  • 2020-03-04 01:44:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ចូកូ វីដូដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​ជំរុញ​ឱ្យប្រជាជន​រក្សា​ភាព​ស្ងៀមស្ងាត់ ខណៈ​ប្រជាជន​មានការច្រួលច្របល់ខ្លាំងក្នុងការសម្រុកទៅទិញ​ទំនិញនៅផ្សារ និង​ឱសថស្ថាន បន្ទាប់ពី​ប្រទេសនេះប្រកាសករណីឆ្លង COVID-19 ជាលើកដំបូង។

ថ្លែងក្នុងសន្និសីទ​កាសែតកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ​២០២០​ លោក ចូកូ វីដូដូ ថ្លែងយ៉ាងដូច្នេះថា៖ «ប្រជាជន​មិនចាំបាច់​ទិញ​គ្រឿងប្រើប្រាស់​ប្រចាំថ្ងៃច្រើនអ៊ីចឹងទេ។ នេះជាអ្វី​ដែលនាំឱ្យខ្វះខាតទំនិញ។ រដ្ឋាភិបាលធានាថាមិនខ្វះទំនិញ និង​ថ្នាំពេទ្យឡើយ»។

គួរ​រំលឹកថា កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ​២០២០ ឥណ្ឌូណេស៊ី​បាន​ប្រកាស​រកឃើញ​ករណីឆ្លង COVID-19 ជាលើកដំបូង​ កើតឡើងលើម្តាយកូន ២នាក់ បន្ទាប់ពីអ្នកទាំង២ បាន​ទាក់ទងជាមួយ​ជនជប៉ុនមួយរូប។ ក្រោយ​មកជនជាតិជប៉ុនរូបនោះ បាន​រកឃើញ​មានផ្ទុក COVID-19 ក្នុងប្រទេស​ម៉ាឡេស៊ី៕

ចុចអាន៖ វីរុសកូរ៉ូណា កើតឡើងនៅប្រទេស​អាស៊ានមួយទៀតហើយ!

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;