ជិត ១០០ប្រទេស​ហើយ សុទ្ធតែ​ប្រុងប្រយ័ត្ន​ចំពោះអ្នកមកពី​កូរ៉េខាងត្បូង

  • 2020-03-05 01:50:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​និងតំបន់ចំនួន ៩៦ បាន​រឹតបន្តឹង​ដល់​ប្រជាជន​ដែលមកពីកូរ៉េខាងត្បូង ដោយសារភ័យខ្លាចវីរុស​កូរ៉ូណាថ្មី COVID-19។ នេះបើតាមការប្រកាស​របស់​ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ​២០២០។

សិង្ហបុរី និងហុងកុង បាន​ហាមឃាត់​មិនឱ្យចូល​នូវអ្នកធ្វើដំណើរទៅកូរ៉េខាងត្បូង​ក្នុង​រយៈពេល ២​សប្តាហ៍​មុន។ ចំណែក៤ប្រទេសទៀត រួមមាន​ទាំង​ជប៉ុន​ផង បានហាម​ឃាត់អ្នកដែលមកពីផ្នែកខ្លះនៃប្រទេសកូរ៉េខាងត្បូង ដូចជាក្រុង Daeju និង Cheongdo ដែល​ជាតំបន់ផ្ទុះ COVID-19 ខ្លាំង។

ប្រទេស ២៣ផ្សេងទៀតរួមមាន ណូវែហ្សេឡង់ និង​វៀតណាម បាន​ដាក់មនុស្សមកពីកូរ៉េខាងត្បូង ឱ្យនៅដាច់ដោយឡែកដើម្បី​ពិនិត្យរកកូរ៉ូណា។

ក្រសួង​សុខាភិបាលកូរ៉េខាងត្បូង បាន​ឱ្យដឹងថា មកទល់ពេលនេះ មានករណីឆ្លង COVID-19 ក្នុង​ប្រទេសចំនួន ៥៧៦៦នាក់ ក្នុងនោះអ្នកស្លាប់ ៣៥នាក់៕

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;