ការ​ប្រកួត​ World Cup របស់​កម្ពុជា ត្រូវលើកពេល

  • 2020-03-10 06:22:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដោយយោងតាមការជូនដំណឹងរបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ការប្រកួត​ FIFA World Cup Qatar 2022 វគ្គជម្រុះ ដែលគ្រោងនឹងប្រព្រឹត្តនៅប្រទេសបារ៉ែន​ រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិបារ៉ែន ថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០២០​ និង​មួយប្រកួតទៀត​រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិអ៊ីរ៉ង់ ដែល​ធ្វើឡើង​នៅរាជធានី​ភ្នំពេញ នា​ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ​ ត្រូវបានលើក​ការប្រកួត។

កម្ពុជា ប្រកួតទល់នឹង ហុងកុង ក្នុងវគ្គជម្រុះ World Cup 2022 នាពេលកន្លងមក
មូលហេតុនៃការ​លើកការប្រកួត​នេះ គឺដោយសារ​មានក្តីបារម្ភ​នៃ​ការរីករាលដាល​នៃជំងឺរលាកសួតថ្មី​ Covid-19។ សហព័ន្ធបាល់ទាត់ទ្វីបអាស៉ី​ (AFC)​ តាមរយៈសហព័ន្ធបាល់ទាត់កម្ពុជា​ (FFC) នឹងជូនដំណឹងពេលក្រោយ នូវកាលបរិច្ឆេទថ្មីនៃការប្រកួត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;