ប្រទេស​អាស៊ាន​មួយទៀត​ហើយ ស្គាល់​ករណី​ឆ្លងកូរ៉ូណាលើកដំបូង

  • 2020-03-10 06:45:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​អាស៊ានទី៨ ដែលបាន​ស្គាល់​ករណីឆ្លងវីរុស​កូរ៉ូណា COVID-19 ជាលើកដំបូង គឺប្រទេស​ប្រ៊ុយណេ។ នេះបើតាមការប្រកាស​របស់​ក្រសួង​សុខាភិបាល​ប្រ៊ុយណេ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ​២០២០។

វីរុសនេះ ត្រូវ​បានរកឃើញ​វិជ្ជមាន​លើ​បុរសអាយុ ៥៣ឆ្នាំម្នាក់ បន្ទាប់​ពីធ្វើដំណើរ​មកពី​ក្រុងគូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី​៣ ខែមីនា ជាមួយមិត្តភក្តិ ៣នាក់។

ក្រសួង​ឱ្យដឹងថា អ្នក​ជំងឺ​មាន​អាការៈគ្រុនក្តៅ កាលពីថ្ងៃសៅរ៍ ហើយ​ទទួលបាន​ការ​ព្យាបាល នៅ​មន្ទីរ​ពេទ្យ​ដ៏ធំជាងគេ​បំផុតមួយ ក្នុងប្រទេស​ប្រ៊ុយណេ កាលពីថ្ងៃអាទិត្យ និង​បាន​រកឃើញ​ថាគាត់​មានផ្ទុក COVID-19 កាលពី​ម្សិលមិញ។ យ៉ាងណាមិញ គាត់​ស្ថិតក្នុងស្ថានភាព​ល្អនៅឡើយ៕

ប្រភព៖ The Star ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;