ក្រុមជើងឯករង Champions Legue ឆ្នាំមុន ធ្លាក់ដោយសារក្រុមគោជល់ថ្មោងថ្មី (វីដេអូ)

  • 2020-03-11 04:40:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមគោជល់ Leipzig បានទម្លាក់ Spurs ធ្លាក់ចេញពី Champions Legue ដោយមិនឲ្យតដៃ ក្នុងលទ្ធផលទាំងពីរជើងគឺ ៤-០ វគ្គ ១៦ ក្រុមចុងក្រោយ។

រូបថត៖ B/R
លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះ បានរុញឲ្យក្លឹប Leipzig ទើបនឹងបង្កើតឆ្នាំ ២០០៩ មានមូលដ្ឋាននៅអាល្លឺម៉ង់ បានឡើងដល់វគ្គ ៨ ក្រុមចុងក្រោយនៅពានរង្វាន់ Champions Legue ជាលើកដំបូងបំផុតប្រវត្តិសាស្រ្តក្លឹប ខណៈដែល Atalanta ក៏បានចារកំណត់ត្រានេះដូចគ្នា៕

ក្រុមមាន់ខ្នាយមាស Spurs ដែលជាក្រុមជើងឯករង Champions Legue ឆ្នាំមុនធ្វើមិនបានល្អនោះទេ។ សូម្បីតែគ្រូបង្វឹកលោក Morinho បាននិយាយក្រោយចប់ប្រកួតថា៖ "កុំថាឡើយ ១១ នាក់ដំបូង ទោះជាយកកីឡាករបម្រុងរបស់ Leipzig មកលេងក៏មានគុណភាពជាងក្រុមខ្លួនដែលជួបបញ្ហារបួសកីឡាករឆ្នើមៗពាក់កណ្ដាលទៅហើយ ។"

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

Sabitzer ស៊ុត ២ គ្រាប់ម្នាក់ឯង /រូបថត៖ B/R

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;