រកឃើញកីឡាករទី ២ នៅ Serie A ​កំពុង​ផ្ទុក​វីរុស​កូរ៉ូណាតែមិនមែន Dybala

  • 2020-03-13 04:31:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធក្លឹប Sampdoria កីឡាករ Manolo Gabbiadini ត្រូវបានក្លឹបប្រកាសផ្លូវការថា បាននឹងកំពុងផ្ទុកវីរុស COVID-19 ។

រូបថត៖ football-italia
នេះជាករណីទី ២ ហើយដែលកីឡាករប្រកបអាជីពនៅលីគកំពូលអ៊ីតាលី មានផ្ទុកវីរុសនេះ បន្ទាប់ពីខ្សែការពារជម្រើសជាតិអ៊ីតាលី Daniele Rugani និងជាសមាជិកក្លឹប Juventus រកឃើញថាបាននឹងកំពុងផ្ទុកវីរុស​ដំបូងគេ កាលពីម្សិលមិញនេះ។ នេះបើយោងតាមប្រភពព័ត៌មានពីអ៊ីតាលី football-italia និងការប្រកាសរបស់ក្លឹបផ្ទាល់។

ករណីសារព័ត៌មាននានាបានចុះផ្សាយថា ខ្សែប្រយុទ្ធ Pualo Dybala តេស្តរកឃើញថាវិជ្ជមាន ឬផ្ទុកវីរុស មិនទាន់ឃើញបញ្ជាក់ពី Media ក្លឹបនិងសារព័ត៌មានផ្សេងៗចេញពីអ៊ីតាលីទេ។ យ៉ាងណាក្លឹប Juventus ក៏ប្រកាសចេញនូវចំណាត់ការ ២១ ចំណុច ដើម្បីបង្ការកុំឲ្យមានការចម្លងនានាទៅសមាជិកដទៃ។

រូបថត៖ Goal

មកទល់ពេលនេះ ក្លឹបធំនៅអ៊ីតាលីខាងលើ បានដាក់សមាជិក ១២១ នាក់ឲ្យស្នាក់នៅដាច់ដោយឡែក។ ចំណែក ខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងស្នាក់នៅព័រទុយហ្គាល់ និងនៅដាច់ដោយឡែកពីគ្រួសារផងដែរ។ លីគកំពូល LaLiga, Serie A និង Eredivisie(លីគហូឡង់) ត្រូវបានប្រកាសថា ផ្អាកអស់ទៅហើយ៕

ប្រភព៖ Football Italia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;