Man Utd ឡើងជើង១១ ប្រកួតចុងក្រោយ ឈ្នះទាំងអស់​ដោយ​បិទ​ឲ្យមិន​គេ​ស៊ុត​ចូល​ទៀត

  • 2020-03-13 07:27:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Manchester United បានយកឈ្នះលើក្រុម LASK មកពីប្រទេសអូទ្រីសដោយលទ្ធផល ៥-០ ជើងទី ១វគ្គ ១៦ក្រុមចុងក្រោយ​ពាន​រង្វាន់​ UEFA Europa League។

Ole Gunnar Solskjaer /រូបថត៖ Goal
គិតត្រឹម ១១ ប្រកួតចុងក្រោយរបស់បិសាចក្រហម ឈ្នះ ៨ ដងស្មើ ៣ ដង ទាត់ចូលគូប្រជែង ២៩ គ្រាប់និងរក្សាសំណាញ់ទីមិនធ្លាយបានដល់ទៅ ៩ ដងឯណោះ(គិតគ្រប់កម្មវិធីរបស់ក្លឹប)។

លទ្ធផលជ័យជម្នះជាបន្តបន្ទាប់បែបនេះ ត្រូវបានគេមើលឃើញថា អាចនឹងមកពីគុណភាពរបស់ចំណូលថ្មីដែលលេងតំណែងខ្សែបម្រើ Bruno Fernandes ខ្សែប្រយុទ្ធមកពីក្លឹបចិន Odion Ighalo ។ អ្នកទាំងពីរនោះសុទ្ធតែបានបង្ហាញពីទម្រង់លេងយ៉ាងភ្ញាក់ផ្អើលជួយឲ្យលទ្ធផលប្រែប្រួល ទោះជាទើបចូលរួមជាមួយក្លឹបដ៏ដោយ។

បច្ចុប្បន្នបិសាចក្រហមឈរនៅ Top ៥ ក្នុងតារាងលីគមាន ៤៥ ពិន្ទុឯពាន Europa League ក៏កំពុងធ្វើបានយ៉ាងល្អផងដែរ៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

រូបថតក្លឹប
លទ្ធផលគូផ្សេងទៀត៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;