ទៀតហើយ! រកឃើញ​កីឡាករ Juventus ទី ២ ឆ្លងវីរុសកូរ៉ូណា

  • 2020-03-18 04:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Blaise Matuidi ខ្សែបម្រើជម្រើសជាតិបារាំង និងជាកីឡាករទី ២ របស់ក្លឹប Juventus ត្រូវបានគេដឹងថា តេស្តរកឃើញវិជ្ជមានមានផ្ទុកីរុសកូរ៉ូណា បន្ទាប់ពីខ្សែការពារ Daniele Rugani។

Matuidi /រូបថត៖ EPA-EF
យ៉ាងណា ដំណឹងចុងក្រោយបង្អស់ពីស្ថានភាព​ជំងឺ កីឡាកររូបនោះបាន​ចេញ​មក​បញ្ជាក់​រួច​ហើយ​ថា គេ​ចង់ថ្លែងអំណរគុណដល់អ្នកគាំទ្រដែលបានផ្ញើសារមកសួរសុខទុក្ខនិងលើកទឹកចិត្ត។ គេ​មិនកើត​អ្វី​ធ្ងន់​ធ្ងរ​នោះទេ។

ជម្រាបជូនថា​ គេ​រកឃើញកីឡាករ១២ រូប​នៅ Seria A កំពុងផ្ទុកវីរុសកូរ៉ូណា។ លីគ​អេស្ប៉ាញ​មានកីឡាករ​ឆ្លង ៣ ករណី។ ដោយឡែក​លីគ​កំពូល​ដទៃ​មិន​ទាន់​ឃើញ​មានឆ្លង​កីឡាករ​នោះ​ទេ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;