អង្គការ​សុខភាព​ពិភពលោក ប្រតិកម្ម​នឹង​ពាក្យ​រើសអើង​របស់​លោកត្រាំ​ដែល​ថា «Chinese Virus»

  • 2020-03-19 02:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តី​អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​ប្រឆាំង​នឹងការហៅកូវីដ១៩ ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ថា «Chinese Virus» គឺអាច​បណ្តាល​ឱ្យមាន​ការ​រើសអើង​ជាតិសាសន៍​កាន់តែខ្លាំង។

លោក Mike Ryan នាយក​ប្រតិបត្តិ​កម្មវិធី​សង្គ្រោះបន្ទាន់​នៃអង្គការ​សុខភាព​ពិភពលោក បាន​ថ្លែងក្នុង​សន្និសីទ​កាសែតកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២០ថា «វីរុស​មិនខ្វល់​ពីព្រំដែន និង​ជាតិពន្ធុ​ពណ៌សម្បុរ ឬលុយប៉ុន្មាន​ដែលអ្នកមានក្នុងធនាគារ​ឡើយ។ ដូច្នេះ វា​ពិត​ជា​សំខាន់​ណាស់​ដែល​យើង​ត្រូវប្រុងប្រយ័ត្ន​ក្នុងការ​ប្រើ​ភាសា​និយាយ​ចំពោះ​បុគ្គល​ដែល​ពាក់ព័ន្ធនឹងវីរុស»។

គួរកត់​សម្គាល់​ថា ថ្មីៗនេះ លោក ដូណាល់ ត្រាំ បាន​បង្ហោះ​សារជាបន្តបន្ទាប់​លើ​បណ្តាញ​ទ្វីតធើ ដែលពាក់ព័ន្ធ​នឹងការប្រយុទ្ធ​ការរីករាល​ជំងឺ​កូវីដ១៩ ប៉ុន្តែ​លោកមិន​បាន​សរសេរ​ឈ្មោះនេះ បែរជា​សរសេរ​ថា «Chinese Virus»៕

ប្រភព៖ CNBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;