ខ្សែការពារ Juventus កំពុង​បារម្ភ​កូន​ក្នុង​ពោះ​មិត្តស្រី ដឹង​ឆ្លង​វីរុស​ឬ​ក៏​អត់​នោះទេ?

  • 2020-03-19 04:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Daniele Rugani ជាកីឡាករទី ១ របស់ក្លឹប Juventus ត្រូវបានគេដឹងថា តេស្តរកឃើញវិជ្ជមានមាន​ផ្ទុក​​វីរុសកូរ៉ូណា ឬ COVID-19 បាននឹង​កំពុង​ព្រួយ​បារម្ភ​ពី​សុខភាព​កូន​ក្នុង​ផ្ទៃ​មិត្តស្រី​របស់​គេ មិនដឹង​ថាបានឆ្លង​វីរុស​ ឬ​ក៏​អត់​នោះទេ?

Daniele Rugani /រូបថត៖ PA
ខ្សែការពារជម្រើសជាតិអ៊ីតាលីរូបនេះបានបន្ថែមទៀតថា៖ ខ្ញុំសង្ឃឹមថាវានឹងមិនប៉ះពាល់ដល់ដល់ កូនតូចរបស់ខ្ញុំ។ ប្រភពពីសារព័ត៌មានអ៊ីតាលី បានសម្ភាសន៍មិត្តស្រីកីឡាកររូបនេះ Michela Persico និយាយថា នាងក៏​បាន​តេស្តទៅ​ឃើញមាន​វិជ្ជមានដូចគ្នា ហ់ើយក៏កំពុង​នឹង​មានផ្ទៃពោះ ៤ ខែមកហើយ​​ដែរ។

នាងបន្តថា "មិនដឹងថានឹងមានអ្វីកើតឡើងបន្ទាប់នោះ​ទេ តែក៏បន់ស្រន់សុំកុំឲ្យវីរុសចង្រៃនោះ កុំឆ្លងដល់កូនតូចដំបូងគួរឲ្យស្រលាញ់របស់ខ្ញុំ។"

បន្ទាប់ពី Daniele តេស្តរកឃើញបែបនោះក៏ពិតមែន តែដំណឹងចុងក្រោយបង្អស់ពីស្ថានភាព​ជំងឺ កីឡាកររូបនោះបាន​ចេញ​មក​បញ្ជាក់​រួច​ហើយ​ថា គេ​ចង់ថ្លែងអំណរគុណដល់អ្នកគាំទ្រដែលបានផ្ញើសារមកសួរសុខទុក្ខនិងលើកទឹកចិត្ត។ គេ​មិនកើត​អ្វី​ធ្ងន់​ធ្ងរ​នោះទេ ទទួលបានភ្លើងខៀវពីក្រុមគ្រូពេទ្យខ្លះហើយ៕

Michela មិត្តស្រីរបស់ Daniele
Michela មិត្តស្រីរបស់ Daniele

ប្រភព៖ Football Italia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;