សាលារៀនមួយនៅខេត្តបាត់ដំបង ត្រូវបានយកធ្វើជាកន្លែងពិនិត្យ ជំងឺកូវីដ១៩

  • 2020-03-23 06:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំកងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យ និងកំណត់យកទីតាំងសាលារៀន "វិទ្យាល័យព្រះមុនីវង្ស" ដើម្បីរៀបចំ និងត្រៀមបង្ការទុកជាមុនដើម្បីទទួលបងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត និងមកពិគ្រោះទទួលការពិនិត្យនិងការការពារ ដើម្បីប្រយុទ្ធប្រឆាំងពីការរាតត្បាត ឆ្លងជម្ងឺកូវីដ-១៩។

រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង
លោកអភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ ការចុះត្រួតពិនិត្យនិងត្រៀមបំរុងទុកទីតាំងដោយកំណត់យកទីតាំងវិទ្យាល័យព្រះមុនីវង្សនេះ គឺក្នុងគោលបំណង ដើម្បីមានវិធានការចាំបាច់ត្រៀមទុកជាមុនដើម្បីកំណត់យកទីតាំងជាក់លាក់ក្នុងករណីចាំបាច់ ដើម្បីបង្ការទប់ស្កាត់ការរាតត្បាតពីជម្ងឺផ្លូវដង្ហើម(កូវីដ-១៩។

ជាជំហានដំបូងក្នុងការត្រៀមបំរុងនេះ រដ្ឋបាលខេត្តបាត់ដំបង បានកំណត់យកផ្នែកអាគារខាងលិចជាប់របង និងរៀបចំចំនួន ៥បន្ទប់ ផ្នែកជាន់ផ្ទាល់ដី ដើម្បីត្រៀមបំរុងទុកក្នុងការទទួលពិគ្រោះនិងផ្តល់សេវាត្រួតពិនិត្យចំពោះបងប្អូនដែលស្ម័គ្រចិត្តមកធ្វើតេស្តពីជម្ងឺឆ្លង( កូវីដ-19) និងបងប្អូនដែលសង្ស័យថាមានពាក់ព័ន្ធមកពីតំបន់ដែលកំពុងតែកើត "ជម្ងឺឆ្លងកូវីដ-19"ដោយនៅទីនោះ មានការថែទាំនិងការផ្តល់សេវាពិគ្រោះនិងត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រុមគ្រូពេទ្យជំនាញប្រចាំការនៅទីនះ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;