ប្រទេសអាស៊ានមួយទៀត ទើបតែរកឃើញអ្នកឆ្លងកូរ៉ូណាជាលើកដំបូង

  • 2020-03-24 00:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល​មីយ៉ាន់ម៉ា បាន​ប្រកា​សកាលពីយប់មិញអំពីការរកឃើញ​អ្នកឆ្លងវីរុសកូរ៉ូណាថ្មី (កូវីដ១៩) ក្នុងប្រទេស​ជាលើកដំបូង ដែល​កើតឡើង​លើ​បុរសមីយ៉ាន់ម៉ា២នាក់។

បុរសទីមួយមានអាយុ ៣៦ឆ្នាំ ដែលធ្វើដំណើរមកពីអាមេរិក និងបុរសទី២ អាយុ ២៦ឆ្នាំ ធ្វើដំណើរមកពីអង់គ្លេស។

ជាមួយគ្នានោះ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បញ្ជាក់ថា ខ្លួននឹង​ស៊ើបអង្កេត​មនុស្សទាំងអស់​ដែល​មានការទាក់ទង​ជាមួយបុរសទាំង២ខាងលើ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;