អ្នកជំងឺកូវីដ១៩ ចំនួន៣នាក់​ដំបូង​នៅមីយ៉ាន់ម៉ា បានឆ្លងជំងឺនេះ​មកពីប្រទេសណាខ្លះ?

  • 2020-03-25 07:01:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២០នេះ មីយ៉ាន់ម៉ា មានអ្នកឆ្លងកូវីដ១៩ ចំនួន ៣នាក់ហើយ ដែលអ្នកជំងឺ​សុទ្ធតែមកពីបរទេស។

យោងតាមការចុះផ្សាយរបស់ Myanmar Times បាន​ឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺទាំង៣ គឺ៖

១. បុរស​មីយ៉ាន់ម៉ា អាយុ២៦ឆ្នាំ មកពីប្រទេសអង់គ្លេស កាលពីថ្ងៃទី២២ ខែមីនា

២. បុរស​អ្នកកាន់កាតបៃតងអាមេរិក អាយុ ៣៦ឆ្នាំ មកពីអាមេរិក កាលពីថ្ងៃទី១៣ ខែមីនា

៣. បុរសអាយុ ២៦ឆ្នាំ រស់នៅក្រុង Yangon ទើបមកពីអង់គ្លេស ដោយឆ្លងកាត់តាម​ព្រលានយន្តហោះសុវណ្ណភូមិ (ថៃ) កាលពី​ថ្ងៃទី២១ ខែមីនា។

ភា្លមៗក្រោយពេល​មីយ៉ាន់ម៉ា ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ប្រជាជន​បាននាំគ្នាច្រួលច្របល់ទៅទិញ​ស្បៀងអាហារទុក។ ប៉ុន្តែត្រូវទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី​ អ៊ុង សាន ស៊ូជី អំពាវនាវកុំឱ្យមានការច្រួលច្របល់ ដោយធានាថាមិនឱ្យមានការខ្វះខាត​ការផ្គត់ផ្គង់ស្បៀងអាហារឡើយ។ «រដ្ឋាភិបាលគ្មានផែនការបិទទីផ្សារឡើយ»៕

ប្រភព៖ Myanmar Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;