Apple ត្រូវបង្ខំចិត្តធ្វើរឿងមួយ ដែលមិនធ្លាប់ធ្វើពីមុនមក

  • 2020-03-31 01:24:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ចុះ​ផ្សាយ​របស់ Bloomberg បាន​ឲ្យ​ដឹង​ថា​ ចាប់​ផ្ដើម​ពី​ខែ​នេះ Apple អនុញ្ញាត​ឲ្យ​វិស្វករ​របស់​ខ្លួន​យក​ផលិតផល​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ផលិត​ យក​ទៅ​ធ្វើ​ការ​បន្ត​នៅ​ឯ​ផ្ទះ។ ជា​ធម្មតា​ Apple គឺ​មាន​ច្បាប់​តឹងរ៉ឹង​បំផុត​លើ​ផលិតផល​ថ្មី​ដែល​ខ្លួន​កំពុង​ផលិត មិន​ឲ្យ​បែក​ធ្លាយ​ចេញ​ទៅ​ក្រៅ​ងាយៗ​នោះ​ទេ ប៉ុន្តែ​ព្រោះ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ បង្ខំ​ឲ្យ​ Apple ធ្វើ​រឿង​មិន​ធ្លាប់​ធ្វើ។

យ៉ាងណាក្ដី​ Bloomberg បាន​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​ថា​បុគ្គលិក​ដែល​នាំ​យក​ផលិតផល​ទៅ​ផ្ទះ គឺ​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​​​អនុប្រធាន​ក្រុមហ៊ុន​ជា​មុន​សិន។ ប្រភព​ដដែល​នេះ​បាន​​ឲ្យ​ដឹង​ថា​ Apple កំពុង​ធ្វើ​ការ​អភិវឌ្ឍ​លើ​ HomePod ជំនាន់​ថ្មី, ប្រអប់ Apple TV ថ្មី, MacBook Pro ថ្មី, iPad តម្លៃ​ធូរ, Apple Watch ថ្មី និង​ iMac សម្រាប់​ប្រកាស​ចេញ​លឿន​បំផុត​គឺ​នៅ​ចុង​ឆ្នាំ​នេះ។

Software ជំនាន់​បន្ទាប់​ក៏​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍​ដែរ​ ហើយ​វិស្វករ​ដែល​ធ្វើ​ការ​លើ Sotware ជំនាន់​ថ្មី អាច​យក​វា​ទៅ​ធ្វើ​ការ​ជា​បន្ត​នៅ​ផ្ទះ ពេល​ទទួល​បាន​ការ​អនុញ្ញាត​ពី​អនុប្រធាន​ក្រុមហ៊ុន។

Bloomberg បាន​ឲ្យ​ដឹង​ទៀត​ថា​ Apple គឺ​ជា​អ្នក​រ៉ាប់រង​ការ​ចំណាយ​សម្រាប់​ការ​រៀប​ចំ​កន្លែង​ធ្វើ​ការ​នៅ​ផ្ទះ (មាន​​តុ​កុំព្យូទ័រ, កុំព្យូទ័រ និង​អេក្រង់​កុំព្យូទ័រ​ជា​ដើម) ស្រប​ពេល​ដែល​ការ​នៅ​ដាច់​ដោយ​ឡែក​នៅ​តែ​បន្ត៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;