លោកត្រាំ ដាក់ចេញ «IF» ៥ ចំនួន៣០ថ្ងៃ ដើម្បី​ពន្យឺតកូរ៉ូណា

  • 2020-04-01 00:42:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ បាន​ដាក់ចេញការណែនាំទូទាំងប្រទេសក្នុងរយៈពេល ៣០ថ្ងៃ ដើម្បីពន្យឺតការរាលដាលជំងឺកូវីដ១៩។ សេចក្តីណែនាំគឺផ្តើមចេញពីពាក្យ «ប្រសិនបើ (IF)» ដូចខាងក្រោម៖

១. ប្រសិនបើអ្នកឈឺ៖ នៅផ្ទះ។ កុំទៅធ្វើការ។ ទាក់ទងទៅ​ពេទ្យ។

២. ប្រសិន​បើកូនអ្នកឈឺ៖ ថែទាំពួកគេនៅផ្ទះ។ កុំបញ្ជូនពួកគេ​ទៅសាលា។ ទាក់ទង់ទៅពេទ្យ។

៣. ប្រសិន​បើមាន​នរណាក្នុងគ្រួសារអ្នក វិជ្ជមាន​កូវីដ១៩៖ ត្រូវទុកគ្រួសារទាំងមូលនៅក្នុងផ្ទះ។ កុំទៅធ្វើការ។ កុំទៅសាលា។ ទាក់ទងទៅពេទ្យ។

៤. ប្រសិនបើ​អ្នកជាមនុស្ស​វ័យចំណាស់៖ នៅផ្ទះ និងនៅឱ្យឆ្ងាយពីអ្នកដទៃ។

៥. ប្រសិនបើអ្នកជាមនុស្សមានស្ថានភាពសុខភាពធ្ងន់ធ្ងរ ដែលអាច​ធ្វើឱ្យអ្នកជួបហានិភ័យខ្ពស់ (ឧទាហរណ៍ដូចជា មានអ្វីមួយ​ដែលធ្វើឱ្យសួត ឬមុខងារ​បេះដូង ឬប្រព័ន្ធសុំារបស់​អ្នកចុះខ្សោយ)៖ នៅផ្ទះ និងនៅឱ្យឆ្ងាយពីអ្នកដទៃ។

គិតត្រឹមព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ​២០២០ អាមេរិកមានករណីឆ្លងកូវីដ១៩ ចំនួន ១៨៧ ៣៤៧នាក់ ក្នុងនោះ ស្លាប់ ៣៨៦០នាក់ និង​ជាសះស្បើយ ៦៤៦១នាក់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;