កំពូល​ស្រី​ស្រស់​សិចស៊ី​ជប៉ុន បង្ហើប​ថា​ការ​ពិត​ខ្លួន​ជា​មនុស្ស​ប្រុស​ទេ

  • 2020-04-01 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​និយាយ​ចំពោះ​ករណី​ដែល​មនុស្ស​ប្រុស​តែង​ជា​ស្រី​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក ប្រហែល​ជា​គ្មាន​ទី​ណា​វ៉ាមុខ​បាន​ប្រទេស​ជប៉ុន​ឡើយ។

អាច​និយាយ​បាន​ថា សិល្បៈនៃការ​ផាត់​មុខ ប្រៀបដូច​ជា​វេទមន្ត​ម្យ៉ាង ដែល​អាច​បម្លែង​មនុស្ស​ម្នាក់ ស្ទើរ​តែ​ក្លាយ​ជា​មនុស្ស​ថ្មី​មួយ​ផ្សេង​ទៀត​​ដោយ​​ចំណាយ​ពេល​មិន​ច្រើន​ប៉ុន្មាន។ ខណៈ​ពី​មុន ការតុបតែង​មុខ ត្រូ​វ​បាន​ប្រើប្រាស់ញ៉ាំង​ឲ្យ​សម្រស់​កាន់​តែ​ស្អាត​នោះ នៅ​ពេល​នេះ វា​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​សកម្មភាព​ជា​ច្រើន។

ជាក់​ស្ដែង ស្រី​ស្អាត​ម្នាក់​ឈ្មោះ Rei Dunois ដែល​មក​ពី​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន បាន​ធ្វើ​ឲ្យ​ទស្សនិកជន​លង់​នឹង​សម្រស់​ដ៏​ស្រស់​ស្អាត​ ក៏ដូចជា​សិចស៊ី​របស់​ខ្លួន​ជា​ខ្លាំង។ ដោយ​គ្រប់​រូបភាពនៅ​លើ​បណ្ដាញ​សង្គម​របស់ Rei បាន​ទទួល​ចំណាប់​អារម្មណ៍​ជា​ខ្លាំង។

ខណៈ​មនុស្ស​ស្រី​ដទៃ​ទៀត យ៉ាង​ច្រើន​បំផុត នៅ​ពេល​លុប make up គ្រាន់​តែ​មើល​ទៅ​ប្លែក ឬអាក្រក់​មិន​ស្អាតដូច​មុន​នោះ Rei Dunois នឹង​ប្រែ​ទៅ​ជា​មនុស្ស​ថ្មី​តែ​ម្ដង នៅ​ពេល​លុប​គ្រឿង​សំអាង​ចេញ។ មូលហេតុ​គឺ​មក​ពី Rei Dunois តាម​ការពិត គឺ​ជា​មនុស្ស​ប្រុស​តែង​ជា​ស្រី​នោះ​ទេ មិន​មែន​ស្រី​ពិត​ឡើយ។ ដោយ​សារ​តែ​មាន​ចំណូល​ចិត្ត​ខាង Cosplay បាន​ធ្វើ​ឲ្យ​បុរស​រូប​នេះ តែង​ខ្លួន​ជាតួ​រឿង Anime ផ្សេង​ៗ​គ្នា ហើយ​ស្អាត​ឥត​ខ្ចោះ ទើប​មិន​ដែល​មាន​អ្នក​ណាសង្ស័យ​លោក​ជា​មនុស្ស​ប្រុស​ឡើយ។

ក្រោយ​ពេល​លោក​ប្រាប់​ការ​ពិត​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​នោះ មនុស្ស​ជា​ច្រើន​ចង់​រៀន​ជំនាញ​ផាត់​មុខ​ពី​បុរស​ខាង​លើ ដ្បិត​ទោះ​មនុស្ស​ស្រី​ក៏​មិន​ពូកែ​ដូច​ Rei ដែរ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;