ថ្ងៃនេះ ថៃ និង​វៀតណាម សុទ្ធតែរកឃើញ​អ្នកជំងឺកូវីដ១៩ បន្ថែមទៀត

  • 2020-04-01 06:54:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី១ ខែមេសា ឆ្នាំ​២០២០នេះ ថៃ បាន​រកឃើញ​អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២០នាក់​បន្ថែមទៀត និងស្លាប់២នាក់។ ចំនួន​នេះ គឺសុទ្ធតែជាករណីឆ្លងក្នុងស្រុក ដែលធ្វើឱ្យថៃ មានអ្នកជំងឺសរុប ១៧៧១នាក់ ក្នុងនោះអ្នកស្លាប់ដល់ ១២នាក់។

ក្នុងចំណោមអ្នកជំងឺ ១២០នាក់ ក្នុងនោះ​នៅក្រុងបាងកក ចំនួន ៤៣នាក់, ខេត្តសាមុតប្រាកាន ចំនួន ២៣នាក់, ភូកេត ១១នាក់ និងសល់ប៉ុន្មានទៀត​ស្ថិតក្នុងបណ្តាខេត្តក្រុងផ្សេងៗ។

ដោយឡែក​សម្រាប់​ប្រទេស​វៀតណាមវិញ ក៏រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់បន្ថែមទៀតដែរ ដែល​ធ្វើឱ្យចំនួនអ្នកជំងឺនេះកើនដល់ ២១២នាក់។ អ្នកជំងឺទាំង៥នាក់ មានខ្លះទើបមកបរទេសដូចជា រុស្ស៊ី ថៃ និងអាមេរិក និងខ្លះទៀត​បានឆ្លងក្នុងស្រុក៕

ប្រភព៖ Bangkokpost | Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;