នាយករដ្ឋមន្រ្តី​អង់គ្លេស ដឹងពី​របៀប​ដោះប្រស្នា​កូវីដ១៩ហើយ អំឡុង​ឃុំខ្លួនឯង​ក្នុងផ្ទះ (មានវីដេអូ)

  • 2020-04-02 07:20:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បាន​ថ្លែងតាមវីដេអូដែលលោកបានថតខ្លួនឯង ក្នុងអំឡុងឃុំខ្លួនក្នុងផ្ទះថា លោក​បានដឹងពីរបៀបដោះប្រស្នាជំងឺកូវីដ១៩ ហើយ​ ដែលលោកជឿជាក់ថា នឹង​អាចទប់ស្កាត់ការរីករាលនៃជំងឺនេះ​នាពេលខាងមុខឆាប់ៗ។ ក្នុងនោះលោកបានសង្កត់​ធ្ងន់​ពីចំណុចមួយដ៏មានសារៈសំខាន់បំផុត គឺដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក ឬឃុំខ្លួនឯងក្នុងផ្ទះ ដូចដែលលោកកំពុងធ្វើបែបនេះ​ស្រាប់។

គិតត្រឹមថ្ងៃទី២ ខែមេសា ឆ្នាំ​២០២០នេះ អង់គ្លេស បាន​ជួប​ករណីឆ្លងកូវីដ១៩ ចំនួន ២៩ ៤៧៤នាក់ហើយ ក្នុងនោះអ្នកស្លាប់​មានចំនួន ២៣៥២នាក់ និងជាសះស្បើយ ១៣៥នាក់៕

សូមទស្សនាបន្ថែម​ក្នុងវីដេអូខាងក្រោម៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;