សមាគមអ្នកនិពន្ធខ្មែរ ប្រតិកម្មខ្លឹមសារបទ "អូនស្អាតពេលស្រាត" និង៣បទផ្សេងទៀត

  • 2020-04-02 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាគមអ្នកនិពន្ធខ្មែរប្រកាសមិនគាំទ្របទចម្រៀង "អូនស្អាតពេលស្រាត" បទ "ចាក់សាំង" បទ " អូនធំ " និងបទ "នារីបឹងទំពុន" ដោយខ្លឹមសារនៃបទទាំងនេះមានផលប៉ះពាល់ប្រពៃណី វប្បធម៌ និងសីលធម៌សង្គមខ្មែរយ៉ាងធ្ងន់ធ្ងរ។

រូបព្រីនស្គ្រីនចេញពី Youtube
ក្នុងសេចក្តីប្រកាសជាចំហរបស់សមាគមបានបញ្ជាក់ថា "សមាគមអ្នកនិពន្ធខ្មែរមិនគាំទ្ររាល់ទង្វើអសកម្ម និងប៉ះពាល់សីលធម៌សង្គមតាមរយៈបទចម្រៀងទាំងនោះជាដាច់ខាត។ អ្នកនិពន្ធបទចម្រៀងទាំងនោះមិនមែនជាសមាជិកសមាគមនអ្នកនិពន្ធខ្មែរ ឬបានឆ្លងកាត់ការបណ្តុះបណ្តាលពីសមាគមអ្នកនិពន្ធខ្មែរឡើយ"។

ក្នុងលិខិតប្រកាសដដែលនោះក៏បានបញ្ជាក់ផងដែរថា ​សមាគមអ្នកនិពន្ធខ្មែរក៏ប្រកាសលើកទឹកចិត្ត និងគោរពសេរីភាពគំនិតច្នៃប្រឌិតរបស់អ្នកនិពន្ធទំនុកច្រៀងទាំងអស់ ប៉ុន្តែស្នាដៃទាំងនោះពេលចេញផ្សាយមិនមានការប៉ះពាល់ដល់ភាពថ្លៃថ្នូរ និងសីលធម៌សង្គម ហើយក៏មិនមែនជាស្នាដៃលួចចម្លងស្នាដៃពីកវីនិពន្ធរៀមច្បងដែរ។

សមាគមក៏បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធដែលមានសមត្ថកិច្ចលើកិច្ចការនេះមេត្តាជ្រាប និងចាត់វិធានការតាមនីតិវិធីផងដែរ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: https://play.google.com/store/apps/details?id=kh.com.sabay.kleykley&hl=en

-iOS: https://apps.apple.com/us/app/kley-kley/id1090842224

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;