រំឮក​កាល​​​ Jose ទៅអើតមើលក្រដាស​តិចនិកគ្រូម្ខាងទៀត​ ក្រោយ​លេងចាញ់​ (វីដេអូ)

  • 2020-04-06 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jose Mourinho ត្រូវបានអាជ្ញាកណ្ដាលឲ្យកាតលឿងពិន័យមួយ ក្រោយបានទៅក្បែរគ្រូ Southampton និងលួចអើតមើលក្រដាសដែលកំពុងសរសេរតិចនិកលេងរបស់ក្រុម​ ក្រោយ​​ពេល​ខ្សែប្រយុទ្ធ Danny Ings អាចរកបាន ១ គ្រាប់នាំមុខឲ្យក្រុម Southampton និងបន្តលទ្ធផលដល់ចប់ការប្រកួតឈ្នះ Spurs ០-១ ។

យ៉ាងណាមិញខ្សែប្រយុទ្ធ Harry Kane អាចរកបាន ១ គ្រាប់ដែរតែរំសាយចោលវិញ ដោយសារពិនិត្យ VAR កីឡាកររូបនោះ Off-side ត្រង់ដៃ។ ក្រោយចប់ការប្រកួត កីឡាកររូបនេះ ក៏​របួស​សរសៃ​ពួរ ខកខានលេងនៅប្រកួតក្រោយៗទៀត។

កាលពី​ប្រកួត​នោះ​ Spurs នៅលេខ ៦ ក្នុងតារាងមាន ៣០ ពិន្ទុចំណែក Southampton នៅឈរលេខ ១៥ មាន ២៥ ពិន្ទុ។ ក្រោយពេលលីគ ផ្អាក Spurs នៅ​ឈរ​នៅលេខ ៨ ក្នុងតារាងមាន ៤១ ពិន្ទុគត់៕

ទស្សនាវីដេអូហាយឡាយខាងក្រោមម៖

Danny Ings រូបថត៖ SouthamptonFC

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: https://play.google.com/store/apps/details?id=kh.com.sabay.kleykley&hl=en

-iOS: https://apps.apple.com/us/app/kley-kley/id1090842224

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;