ម៉ាសជាង ១ម៉ឺនម៉ាស និងអាល់កុល ៦១០ដបត្រូវបានផ្តល់ជូនស្នងការនគរបាលរាជធានីភ្នំពេញ

  • 2020-04-06 07:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ាសចំនួន ១ម៉ឺន ២ពាន់ម៉ាស ទឹកអាល់កុល ៦១០ដប និង៩០លីត្រ ជាមួយទឹកបរិសុទ្ធចំនួន២០កេស ត្រូវបានសប្បុរសជននានានៅក្នុងរាជធានីភ្នំពេញឧបត្ថម្ភជូនដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ដើម្បីទុកប្រើប្រាស់សម្រាប់បង្ការទប់ស្កាត់វីរុសកូវីដ១៩។ ការផ្តល់ជូននិងទទួលម៉ាសនិងទឹកអាកុលបានធ្វើឡើងនៅថ្ងៃទី ៦ មេសា នៅស្នងការនគរបាលរាជធានីភ្នំពេញ។

ការផ្ដល់​ជូន​នេះ គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអនុវត្តវិធានការបង្ការទប់ស្កាត់វីរុសកូវីដ១៩ កុំឱ្យរីករាលដាលថែមទៀត។ គ្រាដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានប្រកាសឱ្យមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាត្រៀមបម្រុងទឹកអាកុល ម៉ាសការពារនិងសម្លៀកបំពាក់ពេទ្យជាច្រើនដើម្បីទុកដោះស្រាយជូនប្រជាពលរដ្ឋនិងក្រុមគ្រូពេទ្យជួរមុខកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ មិនឱ្យមានការឆ្លងជំងឺវីរុសកូវីដ១៩នោះឡើយ។

លោកឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍នូវការថ្លែងអំណរគុណ ដល់លោកលោកស្រីម្ចាស់ក្រុមហ៊ុន សហគ្រាស អង្គការ សមាគម នានាដែលបានគិតគូយកចិត្តទុកពីសុខមាលភាព ដល់កម្លាំងនគរបាលរាជធានីភ្នំពេញ។កម្លាំងនគរបាលរាជធានីភ្នំពេញមាតួនាទីភារកិច្ចទទួល​ខុស​ត្រូវខ្ពស់ការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ជាងនេះថែមទៀតក្រៅពីបំពេញការងារស្នូលក៏បានរួមចំណែកជាមួយក្រសួងសុខាភិបាលកម្ពុជាផ្សព្វផ្សាយអប់រំជូ នដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិងកម្លាំងនគរបាលនៅតាមអង្គភាពឱ្យបានយល់ដឹងនិងការចូលរួមវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ឱ្យបានខ្ជាប់ខ្ជួនបំផុត។

ស្នងការនគរបាលរាជធានីភ្នំពេញក៏បានលើកឡើងទៀតថាក្នុងតំណាក់កាលដែលកម្ពុជាប្រឈមនូវការឆ្លងរាលដាលជំងឺកូវីដ១៩ ហើយមានជនខិលខូចមួយចំនួនបានផ្សព្វផ្សាយព័ត៌មានខុសពីការពិតតាមហ្វេសប៊ុក បង្កឱ្យមានភាពវឹកវរក្នុងសង្គមនិង ការផ្សព្វផ្សាយលក់ថ្នាំរឺឧបករណ៍ព្យាបាលជំងឺងឺកូវីដ១៩ ក៏ដូចជាលក់ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ ដោយខ្លួនឯង ខុសច្បាប់ក្នុងគោលបំណងរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;