ឮល្ហៀងៗថា Ronaldo អាចនឹង​ត្រឡប់​ទៅ​លេង​នៅ​ Real Madrid វិញ

  • 2020-04-08 02:57:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗ​នេះ​លេច​ឮ​ដំណឹង​ល្ហៀងៗថា Cristiano Ronaldo អាច​នឹង​ត្រឡប់​ទៅ​លេង​នៅ​ក្លឹប​ចាស់ Real Madrid វិញ​នៅ​រដូវកាល​ក្រោយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​​នៃ​ប្រភព​ពី Thesun និងព័ត៌មាន​កីឡានានា​។

រូបថត៖ Champions League
បើ​ទោះ​បី​ជា​ខ្សែប្រយុទ្ធ​ព័រទុយហ្គាល់មាន​អាយុ ៣៥ ឆ្នាំ​ទៅ​ហើយ​ តែ​ដំណឹង​ចាក​ចេញ​នេះ អាច​នឹង​ទៅ​រួច​ ដោយ​ហេតុ​ថា ​វិបត្តិវីរុស​ Covid-19 បណ្ដាល​ឲ្យ​​ក្លឹប​បាល់ទាត់​ជា​ច្រើន​រួម​ទាំង Juventus ​ផង​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ ដូចនេះ ដំណោះស្រាយ​អាច​នឹង​ត្រូវ​បង្ខំ​ចិត្ត​លក់​ចេញ​កីឡាករ​ចេញ​ខ្លះ។ ម្យ៉ាង​ទៀត ​កុងត្រា​របស់​គេ​នៅ​សល់ ១ ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ នឹង​ផុត​នៅ​រដូវក្តៅ​ឆ្នាំ ២០២២ ខាង​មុខ​។

ខ្សែ​ប្រយុទ្ធ​រូប​នេះ ទទួល​បាន​​ប្រាក់​ឈ្នួល​ក្នុង​១​ រដូវកាល​ប្រមាណ​ជា ២៧,៥​លាន​ផោន ដែល​ជា​ប្រាក់ឈ្នួលខ្ពស់​ជាង​គេ​នៅ​លីគ​កំពូល​អ៊ីតាលី។ ចំពោះ​តម្លៃ​នៃ​ការ​ផ្ទេរ​ត្រូវ​បាន​គេសន្និដ្ឋាន​ថា ប្រមាណជា ៥០ លាន​ផោន ខណៈ​ដែល Zinedine Zidane ក៏​នៅ​តែ​ចាប់​អារម្មណ៍​ចង់​យក​រូប​គេ​មក​វិញ​ផង​ដែរ

រំឮក​​ថា កាល​ពី​ ២០១៨ Cristiano Ronaldo បាន​ចូល​រួម​ជាមួយ​ក្លឹប​ Juventus ក្នុង​តម្លៃ​ ១០០ លានអឺរ៉ូ​ឯណោះ​​ នាំ​ឲ្យ​គេ​ជាប់​កំណត់ត្រា​កីឡាករ​លើ​វ័យ​ ៣០​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ។៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ*

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ The Sun ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;