ប៉េអឹម ចាប់ខ្លួននាយឧត្តមសេនីយ៍ក្លែងក្លាយម្នាក់

  • 2020-04-09 06:35:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉េអឹមខេត្តបាត់ដំបងបានចាប់ខ្លួន នាយឧត្តមសេនីយ៍ (ផ្កាយបួន) ក្លែងក្លាយម្នាក់ នៅចំណុចភូមិ ល្វាទេ ឃុំ ត្រាង ស្រុក កំរៀង ខេត្ត បាត់ដំបង។ ការចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។

យោងតាមរបាយការណ៍ប៉េអឹមខេត្តបាត់ដំបង បានឲ្យដឹងថា នាយឧត្តមសេនីយ៍ក្លែងក្លាយដែលចាប់ ខ្លួនឈ្មោះ ណាំ កប ភេទ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំនុចភូមិ ល្វា ទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជា អាទិ៍សម្រាប់អាជ្ញាធរសាធារណៈ។ វត្ថុតាងដកហូតមានដូចជា៖

  • សក្ត័ស្មា( ផ្កាយ ៤)=១គូរ
  • សក្ត័ករអាវប្រយុទ្ធ (ផ្កាយ៤) =១គូរ
  • ផ្លាកឈ្មោះមានអក្សរ នាយ ឧ ណាំ កប=១
  • មេដាយ ១ កំប្លេ
  • ឯកសណ្ឋាន ប្រយុទ្ធ មួយកំប្លេ
  • មួក មួយ
  • សញ្គាសំគាល់ថ្នាក់ឧត្តមសេនីយ៍ ១គូរ
  • ផ្លាកឈ្មោះ ព. ហង់ សំណាង ចំនួន១៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;