ខ្សែបម្រើ​ម្នាក់​ថា សប្បាយ​ចិត្ត​ឃើញ​មុខ Ronaldo ខឹង​

  • 2020-04-10 02:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Miguel Veloso ដែល​ជា​កីឡាករ​ក្លឹប Hellas Verona លេង​ក្នុង​តំណែង​ជា ខ្សែ​បម្រើ​ បាន​និយាយថា នៅ​ពេល​ដែល Cristiano Ronaldo ខឹង​ ក្រោយ​លេង​ចាញ់ គឺ 'ស្រស់ស្អាត (beautiful)'។ ខ្ញុំ​ដឹងថា Ronaldo មិនចូលចិត្តចាញ់ ចឹង​បើ​បាន​លេង​ឈ្នះ​ហើយ​ឲ្យគាត់ ​ខឹង​ គឺខ្ញុំសប្បាយ​ចិត្ត​ ហើយ​បើ​បាន​ លើក​មក​និយាយ​ពេល​ចប់​ប្រកួត​ទៀត គឺ​អស់​សំណើច​ណាស់។ "

Ronaldo ពេល​លេង​ទល់​នឹង Verona /រូបថត៖ AP
ពាក្យ​មួយ​ឃ្លា​ខ្លីៗ​នេះ ត្រូវ​បាន​គេ​ដឹង​ ក្រោយ​ពេល​ កីឡាករ​សញ្ជាតិ​ព័ររទុយហ្គាល់​​រូ​ប​នេះ យកទៅ​ផុស​ក្នុង IG story បន្ទាប់​ពី​រួម​ចំណែក​ជួយ​ឲ្យ​ក្រុម​ Verona លេង​ឈ្នះ Juventus ដោយ​លទ្ធផល ២-១ នៅ​ពាន​លីគ កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ មុន​នឹង​លីគ ផ្អាក៕

ទស្សនាវីដេអូហាយឡាយ​ខាងក្រោម៖

Miguel ពេល​លេង​ឲ្យជម្រើសជាតិ កន្លងមក /រូបថត៖ Football-italia
Miguel ពេល​លេង​ឲ្យ Verona តំណែងប្រធានក្រុម/ រូបថត៖ Football-italia

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;