សារមន្ទីរ​ FIFA បង្ហើប​រឿង​រ៉ាវ​ ប្រវត្តិ​មេដាយ​សំរឹទ្ធ ឬ​ក្រុម​លេខ ៣ World Cup

  • 2020-04-10 03:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សារមន្ទីរ​ FIFA ដែល​មាន​ទីតាំង​នៅ​ទីក្រុង ហ្សឺណែវ ប្រទេស​ស្វីស បាន​បង្ហោះ​សារ​អបអរសាទរ​ថ្ងៃ​កំណើត​ លោក Grzegorz Lato សញ្ជាតិ​ប៉ូឡូញ ដោយ​ភ្ជាប់​ជាមួយ​នឹង​រឿង​រ៉ាវ​ពី​អតីតកាល ដែល​បុរស​វ័យ ៧០ ឆ្នាំ​រូប​នេះបាន​សាង​ស្នាដៃ​ជូនជាតិ​មាតុភូមិ។

Grzegorz Lato អំឡុងឆ្នាំ ១៩៧៤
Lato អតីត​​កីឡាករ​ឆ្នើម​ប្រចាំ​ប្រទេស ប៉ូឡូញ ដែល​បច្ចុបន្ន​តំណែង Top scorer របស់​លោកនៅ World Cup មិន​ទាន់​មាន​កីឡាករប៉ូឡូញរូបណា អាច​បំបែក​បាន​នៅ​ឡើយ ពោល​គឺស៊ុត​ចូលសរុប ១០ គ្រាប់​​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះមាន​ដូចជា ឆ្នាំ ១៩៧៤ (ស៊ុត​បាន ៧ គ្រាប់), ឆ្នាំ ១៩៧៨ (ស៊ុត​ចូល ២ គ្រាប់) និង​ឆ្នាំ ១៩៨២ (ស៊ុត​ចូល ១ គ្រាប់) ។

ដោយឡែក​រឿង​ដែល​អស្ចារ្យ​នោះ​គឺ​នៅ​ឆ្នាំ ១៩៧៤ គ្រា​ដែល​ ប្រទេស​អាល្លឺម៉ង់​ខាង​លិច ទទួល​ធ្វើ​ជាម្ចាស់​ផ្ទះ​ World Cup ក្រុមជម្រើស​ជាតិ ប៉ូឡូញ ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ​ជា​លើក​ដំបូង​បំផុត ប៉ះនឹង​ក្រុមម្ចាស់​ផ្ទះ អាល្លឺម៉ង់​ខាង​លិច ចាញ់ ០-១ ។

បន្ទាប់​ពី​នោះ​នៅ​សល់​ ១ ប្រកួត​ចុង​ក្រោយ​គឺ ប៉ូឡូញ ត្រូវ​ប៉ះ​នឹង ប្រេស៊ីល ឈ្នះ​ដោយលទ្ធផល ១-០ ស៊ុត​បញ្ចូល​ទីចូល​ដោយ​ខ្សែ​ប្រយុទ្ធ Lato ជួយ​ឲ្យ​ប្រទេស ទទួល​បាន មេដាយ​សំរឹទ្ធ ដែល​បាន​បង្កើតឡើង​ដំបូង​បំផុត សម្រាប់​ក្រុម​ដណ្ដើម​បានលេខ ៣ នៅ World Cup ខណៈ​ដែល​ពី​មុន​មកគ្មាន​មេដាយកិត្តិយស​មួយនេះ​ទេ។

រំឮក​ផង​ដែរ​ថា ក្រុម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​គឺ ហុឡង់ ប៉ះនឹង អាល្លឺម៉ង់​ខាង​លិច។ ចប់​ការ​ប្រកួត អាល្លឺម៉ង់​ខាង​លិច ឈ្នះក្នងលទ្ធផល ២-១ លើកពាន​ World Cup ជា​លើកទៅ ២ ក្នុងប្រវត្តិសាស្រ្ត​៕

រូបថត៖ សារមន្ទីរ​ FIFA

ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;