សេចក្តីសម្រេច​ថ្មី! អ្នកនៅភ្នំពេញ និងខេត្តកណ្តាល អាចធ្វើដំណើរទៅវិញទៅមកបាន

  • 2020-04-10 06:11:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២០នេះ រាជរដ្ឋាភិបាល​ បាន​សម្រេច​ធ្វើការ​កែសម្រួល​វិសាលភាព​នៃការដាក់​កំហិត​លើការ​ធ្វើដំណើរ​ក្នុងប្រទេស ដូចខាងក្រោម៖

១. ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវបាន​ចាត់ទុក​ជាតំបន់​តែមួយ ដែលមិនស្ថិតក្រោម​វិសាលភាព​នៃការ​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ទៅវិញទៅមកនោះទេ។

២. លុបចេញ​វិញ​នូវការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀត នៅក្នុងខេត្តតែមួយ ដោយ​រក្សាទុកជាធរមាន​នូវការ​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ពីខេត្ត​មួយ​ទៅខេត្តមួយទៀត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;