Hyoyeon ក្រុម SNSD រង​ការ​រិះគន់ ព្រោះ​បង្អួត​ផ្ទះ​របស់​ខ្លួន​លើ​ទូរទស្សន៍ ដើម្បី​លក់​ផ្ទះ​បាន​ថ្លៃ​គុណ​នឹង៣

  • 2020-04-13 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Hyoyeon កំពុង​ទទួល​ការ​រិះគន់​ជា​ខ្លាំង​ក្រោយ​ពេល​បង្ហាញ​គេហដ្ឋាន​លំដាប់​ខ្ពស់​​លើ​ទូរទស្សន៍​ ហើយ​ប្រកាស​លក់​ចេញ​វិញ​ភ្លាម​ៗ។

តារា​ចម្រៀង​ស្រី​ជើង​ចាស់ Hyoyeon សមាជិក​កំពូល​ក្រុម​ចម្រៀង Girls’ Generation បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Yurang Market របស់​ប៉ុស្តិ៍​ទូរទស្សន៍ JTBC។ នៅ​ក្នុង​កម្មវិធី​នេះ​ដែរ ម្ចាស់​បទ Gee បាន​បង្ហាញ​ពី​គេហដ្ឋាន​ប្រភេទ penthouse នៅ​តំបន់​ទីក្រុង​ថ្មី Songdo។

យ៉ាងណាក្ដី នៅ​ពេល​នេះ តារា​ស្រី​កំពុង​ក្លាយ​ជា​ផ្ទាំង​ស៊ីប​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ដ្បិត​ទស្សនិកជន​សន្និដ្ឋាន នាង​ចូល​រួម​ក្នុង​កម្មវិធី​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​លក់​ផ្ទះ​ប៉ុណ្ណោះ ខណៈ​ប្រទេស​កូរ៉េ​កំពុង​រង​ការ​ប៉ះពាល់​ពី​ជំងឺ Covid 19។

តាម​នោះ​ដែរ គេហដ្ឋាន​ខាង​លើ​ត្រូវ​បាន Hyoyeon ទិញ​ក្នុង​តម្លៃ ៩៩​ម៉ឺន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១២ នៅ​ពេល​ដែល​តំបន់​នេះ​ទើប​មាន​គម្រោង​អភិវឌ្ឍន៍​ទៅ​ជា​ទីក្រុង​ថ្មី​ម្ល៉េះ។ តែ​ក្រោយ​ពេល​ចូល​ក្នុង​កម្មវិធី​ទូរទស្សន៍​ខាង​លើ តារា​ស្រី​រូប​នេះ បាន​ប្រកាស​លក់​ផ្ទះ​នេះ ក្នុង​តម្លៃ ៣លាន ៥​ម៉ឺន​ដុល្លារ។

ក្រោយ​ពេល​ព័ត៌មាន​ប្រកាស​លក់​ផ្ទះ​របស់​តារា​​ផលិតកម្ម SM ត្រូវ​បាន​ចុះ​ផ្សាយ ទស្សនិកជន​បាន​វាយ​តម្លៃ​ថា តាម​ការ​ពិត​នាង​មាន​បំណង​ចង់​លក់​ផ្ទះ​នេះ​ក្នុង​តម្លៃ​ខ្ពស់​កប់​ពពក ទើប​យក​ផ្ទះ​ខ្លួន​មក​បង្អួត​លើក​កញ្ចក់​ទូរទស្សន៍​បែប​នេះ។ យ៉ាងណាក្ដី អ្នក​ជំនាញ​អចលនទ្រព្យបាន​ឲ្យ​ដឹង​ថា ជាមួយ​ស្ថានភាព​កំពុង​កើត​ឡើង​នៅ​កូរ៉េ​នា​ពេល​បច្ចុប្បន្ន តម្លៃ​ដែល​ស្រី​ស្អាត​កើត​ឆ្នាំ​១៩៨៩ ចង់​លក់​ចេញ​​គឺមិន​អាច​ទៅ​រួច​ឡើយ៕

អានបន្ត៖ ​ ព្យាយាម​សម្រក​ទម្ងន់​ស្រល់​ត្រឹម ៣៤​គីឡូ ព្រោះ​មិត្ត​ប្រុស​ចូល​ចិត្ត​រាង​ស្គម ចុង​បញ្ចប់​គេ​មាន​ស្រី​ថ្មី

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;