ស្ថិតិ (ហ្វ្រីឃីក) Ronaldo ធ្លាក់​ដល់​សូន្យ​ ពេល​មក​Juventus ២ ឆ្នាំ​​នេះ​

  • 2020-04-14 03:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo ជា​ខ្សែ​ប្រយុទ្ធ​មុតស្រួច​ម្នាក់​ទាំងនៅ​ជម្រើស​ជាតិ និង​ក្លឹប​។ រូប​គេ​ធ្លាប់​​រក​គ្រាប់​​​បាន​​ជា​រឿយៗ សឹង​តែ​គ្រប់​ប្រកូត តាម​រយៈ​បាល់​ប៉េណាល់ទី ហក់​តែត ឬ ទាត់​ក្នុង​ប្រអប់ និងហ្វ្រីឃីក ជាដើម។

Ronaldo រកគ្រាប់​បាល់ពី Free-kick ចុង​ក្រោយ​បំផុត​នៅ​ជម្រើសជាតិ​​ទល់​​នឹង​ អេស្ប៉ាញ /independent
យ៉ាងណាក្នុង​ចំណោម ៧០៧ គ្រាប់​ដែល​រូប​គេ​រក​បាន​ឲ្យ​អាជីព​នោះ គេ​សង្កេត​ឃើញ​ថា ស្ថិតិ (ហ្វ្រីឃីក) ​ឬ​ ​ការ​ទាត់​បាល់​ពិន័យ ១១ ម៉ែត្រ​នេះ ក្រោយ​ពេល​ផ្ទេរ​មក​ Juventus ៣ ឆ្នាំ (២០១៨-២០២០)។ ​តួនាទី​នេះ បាន​ប្រគល់​ឲ្យ​​គេ​ជា​អ្នក​រ៉ាប់​រង​ ធ្លាប់​​ទាត់​បាន​​ចំនួន ៤០ ដង​ក្នុង​នោះ​ (រំលង​របាទី​បន្តិចបាន ៣ ដង) តែ​ម្ចាស់​ពានកីឡាករ​ល្អ​បំផុត​នៅ​អ៊ីតាលី​ឆ្នាំ ២០១៩​ រូប​នេះ ​រកមិន​បាន​មួយ​គ្រាប់​សោះ។

ស្ថិតិ​នេះ បើ​គេ​ត្រឡប់​ទៅ​មើល​​កាល​ Ronaldo នៅ Manchester United ធ្លាប់ទាត់​ចូលបាន ១៦ ដង ចំណែក​នៅ Real Madrid ធ្លាប់ទាត់​ចូលបាន ៣៧ ដង ចំណែក​ឯ​នៅ​ជម្រើស​ជាតិ ​ធ្លាប់​ធ្វើបាន ៩ ដង សរុបទាំងអស់ ៦២ ដង ។

តាម​របាយការណ៍​ពីប្រភព​ Oh my goal បាន​បន្ថែម​ទៀត​ថា កត្តា​អាយុ​ អាច​ជារឿង​ចម្បង​សម្រាប់​ការ​រកគ្រាប់​បែប​នោះ តែ​ផ្ទុយ​ទៅ​វិញ កម្លាំង​ជើង ក៏​ដូច​ជា​របៀប​ទាត់​បែប​នោះ កីឡាករ​វ័យ ៣៥ ឆ្នាំ​រូប​នេះ នៅ​តែ​និមិត្ករូប​ ដែល​កីឡាករអាជីព​ជំនាន់​ក្រោយ​ៗ​បាន​យក​តម្រាប់​តាម​ និងយកទៅ​ប្រឹង​ប្រែង​ហ្វឹកហាត់​ ផង​ដែរ​៕

ទស្សនា​វីដេអូខាងក្រោម៖

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;