Messi និយាយ​យ៉ាង​ម៉េច ពេល​គេ​ប្រៀបធៀប​ក្មេង​ប្រុស​នេះ​ថាជា​ Messi តូច?

  • 2020-04-14 03:57:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ុន្មាន​ម៉ោង​មុន​នេះ គណនី Twitter ​ផ្លូវការរបស់​ក្លឹប Barcelona បានបង្ហោះ​ពី​វីដេអូ​ក្មេង​ប្រុស​ម្នាក់ ដោយ​សរសេរ​ថា Kid is a young goat ។ (G.O.A.T= Greatest of all time) ដែល​ធ្វើ​ឲ្យ​វីដេអូ​នោះ​កើន​អ្នក​ទស្សនា​ជាង ១ លាន​ដង​ទៅ​ហើយ​នៅលើ IG។

Arat នៅ​ក្នុង​វីដេអូទាត់បាល់​បញ្ចូល​កន្រ្តក
ស្រាប់​តែ​គេ​ឃើញ​វត្តមាន ម្ចាស់​គណនី Lionel Messi បាន​ឃើញ​ដែរ ហើយ​ចូល​ទៅ​បញ្ចេញមតិ (comment) ថា ៖ “Thank You Arat!! I see a lot of class there, awesome! Hug!!”. **អរគុណច្រើន Arat! ខ្ញុំ​ឃើញ​ពី​ទេពកោសល្យ​យ៉ាង​ច្រើន​ដែល​ប្អូន​មាន! អស្ចារ្យ​ណស់ ម៉ោះ! សុំ​ឪបមួយ!**

កុមារាម្នាក់​នោះឈ្មោះពិត​គឺ​ Arat Hosseinioriginally សញ្ជាតិ​អ៊ីរ៉ង ដែល​មាន​គណនី IG ផ្លូវការ​គឺ arat.gym ខណៈ​ដែល​រូប​គេ ល្បី​ខ្លាំង​នៅ​លើ​អ៊ីនធើណិត មានខ្លះ​ដាក់​ឈ្មោះ​ក្រៅ​ហៅ​ថា The Child Spider-Man ថែម​ទៀតផង ដោយ​សារ​ភាព​រស់​រវើក​របស់​គេ​ពេល​ហ្វឹកហាត់យក​សាច់ដុំ​ពោះជាមួយឪពុក ក៏​ដូច​ជា បច្ចេកទេស​លេង​បាល់​លើ​វាលស្មៅ ដោយ​ពាក់​អាវ​ក្លឹបធំៗ​ជាច្រើនក្រៅ​ពី Barcelona ដូច​ជា Liverpool, Manchester United និងJuventus ជាដ់ើម៕

ទស្សនា​វីដេអូ​ផ្សេងៗ​ដែល Arat ល្បី​លើ IG ដូចខាងក្រោម៖

Messi បាន​ឃើញ​ហើយ​ចូល​ទៅ​(comment)
គណនី IG ផ្លូវការ​
Arat

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Twitter ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;