ក្រុម​ហែសព​ល្បី​លើ​អ៊ីនធើណិត ប្រាប់​ថា​ជា​ហ្វេន​ Messi ចង់ទៅ​រាំ​ដល់ Camp Nou

  • 2020-04-15 01:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ហែសព​សញ្ជាតិ ហ្គាណា ដែល​ល្បី​លើ​អ៊ីនធើណិត​ បាន​ជួប​នឹង​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Cadena SER កាល​ពី​ពេល​ថ្មីៗ​នេះ។ ក្នុង​នោះ ​ប្រធាន​ក្រុមម្នាក់​ឈ្មោះ​ Benjamin Aidoo បាន​ឆ្លើយ​តប​នឹង​សំណួរ​ថា កីឡាករ​បាល់​ទាត់ទាំង​អស់​ រូប​គេស្រឡាញ់​ Messi ខ្លាំង​ហើយ​ក៏​ជា​អ្នកគាំទ្រ​ម្នាក់ផង​ដែរ។

Benjamin Aidoo
Aidoo បាន​បន្ថែម​​ថា បើ​គ្មាន Messi ក្លឹប Barcelona ប្រហែល​មិន​អាច​ឈ្នះ​ពាន​ច្រើន​ដល់​ម្លុឹងនោះទេ។ "ខ្ញុំ​ចង់​ជួប​លោក​ Bartomeu គាត់​គឺ​ជាប្រធាន​ក្លឹបដ៏​អស្ចារ្យ​ម្នាក់។ បើបាន​ការ​អញ្ជើញ​ណាមួយ​ទៅ​ក្រុង​បាសេឡូណា ពួក​ខ្ញុំនឹង​រាំជូន ទស្សនា​ដោយ​មិន​គិត​លុយ​​ ជាពិសេស​គឺ​នៅ​ក្នុង​កីឡដ្ឋាន Camp Nou ៕"

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;