នេះ​ជា​មូលហេតុ​ដែល​លោក​ត្រាំ ផ្អាកផ្តល់​មូលនិធិទៅ​អង្គការ​សុខភាព​ពិភពលោក

  • 2020-04-15 02:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុងសន្និសីទកាសែត​មួយ​កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០២០ បាន​ប្រកាស​ផ្អាក​ផ្តល់​មូលនិធី​ទៅអង្គការ​សុខភាព​ពិភពលោក (WHO) ដោយលោក​ចោទ​បានចោទ​អង្គការ​នេះ​ក្រោម​ហេតុផលថា បាន​ជួយលាក់បាំង​ភាព​ធ្ងន់ធ្ងរនៃការផ្ទុះជំងឺកូវីដ១៩ ​នៅក្នុងប្រទេសចិន មុន​ពេល​វារីករាល​ជុំវិញ​ពិភពលោក។

លោក​ ត្រាំ បញ្ជាក់​ថា លោកបានណែនាំ​ឱ្យរដ្ឋបាល​របស់​លោក​ផ្អាក​ផ្តល់់មូល​និធី ទៅ WHO មួយរយៈ ដើម្បី​ពិនិត្យ​វាយតម្លៃ​លើតួនាទី​របស់​អង្គការនេះឡើងវិញ ក្នុងការគ្រប់គ្រង​មិនបានល្អ និង​ការលាក់បាំង​ការរីករាលកូវីដ១៩។

«ដោយសារតែ WHO មិនបង្ហាញ​តម្លាភាព​ជុំវិញ​ការផ្ទុះ​ជំងឺនេះ សហរដ្ឋអាមេរិក នឹង​ពិភាក្សា​នូវ​អ្វី​ដែលយើង​ធ្វើ​ជាមួយលុយ​ទាំងអស់​ដែលចូលរួមវិភាគទាន​ទៅ WHO។ ជាមួយនឹង​ការផ្ទុះ​នៃជំងឺរាតត្បាត​កូវីដ១៩ យើង​មានក្តី​បារម្ភ​យ៉ាងខ្លាំង ថាតើ​ភាពសប្បុរស​របស់​អាមេរិក អាច​ប្រើជា​ប្រយោជន៍​ល្អបំផុត​ ឬ​យ៉ាង​ណា»។ នេះជា​ការ​លើកឡើង​​របស់​ប្រធានាធិបតី​អាមេរិក។

អាមេរិក គឺ​អ្នកផ្តល់មូលនិធិ​ដ៏ធំបំផុត​របស់​អង្គការ WHO ក្នុងនោះ​កាលពីឆ្នាំ២០១៩ អាមេរិក បាន​ចូលរួម​វិភាគទាន​ ៤០០លានដុល្លារ ប្រហែល ១៥ភាគរយ នៃថវិកាសរុបរបស់ WHO។

កាលពីពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ ក៏បានចោទប្រកាន់ WHO ថា លំអៀង​ទៅរកចិន ក្នុងរឿងកូវីដ១៩នេះផងដែរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;