សម្ដេច ហ៊ុន សែន៖ សូមប្រជាពលរដ្ឋកុំធ្វេីអ្វីខុសច្បាប់នៅក្នុងប្រទេសគេដែលកំពុងដាក់ក្នុងគ្រាអាសន្នឲ្យសោះ

  • 2020-04-16 02:08:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសបុក​កាល​ពី​ថ្ងៃ​ទី ១៥ មេសា ដោយ​មាន​ប្រសាសន៍​ថា «សូមកូនក្មួយកុំធ្វេីអ្វីដែលខុសច្បាប់នៅ​ក្នុង​ប្រទេស​គេដែលកំពុងដាក់ក្នុងគ្រាអាសន្នអោយសោះ»។ សម្ដេច​ក៏​បាន​ អរគុណចំពោះការយក​ចិត្ត​ទុក​ដាក់ធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសយើង។

រូបភាព៖ ហ្វេសបុក សម្ដេច ហ៊ុន សែន
ទន្ទឹមនឹងនេះដែរ សម្ដេច​ក៏​បាន​អំពាវនាវដល់បងប្អូនកូនក្មួយ និងពលករពលការនីដែលកំពុងរស់​នៅ​ធ្វើការក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ សូមគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំង​ឡាយ​ដែល​ប្រទេសគេបានដាក់ចេញរួមទាំងច្បាប់បម្រាមគោចរ និងបម្រាមជួបជុំគ្នាជាក្រុម ឬជប់​លៀង​ជា​ក្រុមដែលពេលនេះប្រទេសគេកំពុងមានការហាមឃាត់តឹងរឹងបំផុតក្នុងការទប់ស្កាត់ការចម្លងរោគកូវីដ-១៩។ សម្ដេច​បាន​បន្ត​ថា សំខាន់ណាស់នៅពេលនេះ គឺសុវត្ថិភាពសុខភាពអាយុជីវិតបងប្អូនកូន​​ក្មួយ​ពលករ​ពលការនីផ្ទាល់។ សូម​បងប្អូនយោគយល់និងគោរពច្បាប់ទាំងក្នុងប្រទេស និងក្រៅប្រទេស ជា​ពិសេសនៅក្នុងស្ថានភាពដែលប្រទេសភាគច្រើនបានដាក់ចេញនូវបទបញ្ញត្តិនិងបម្រាមដ៏តឹងរឹងក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;