ក្រុមនេះពូកែវាយបក មើលមិនចង់ព្រិចភ្នែក បើបានលេង Champions League ញ៉ាក់សាច់
- 2020-04-17 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមនេះពូកែវាយបក មើលមិនចង់ព្រិចភ្នែក បើបានលេង Champions League ញ៉ាក់សាច់
ចន្លោះមិនឃើញ
Wolves ឬ Wolverhampton Wanderers ជាក្រុមមួយនៅ Premire League កំពុងឡើងជើងខ្លាំង ក្រោយពេលលត់ក្រុមតំបន់ Top 6 យកបាន ៣ ពិន្ទុដោយប្រើទម្រង់លេងវាយបក ទទួលបានការចាប់អារម្មណ៍ខ្លាំង រហូតឡើងមកឈរលេខ ៦ មាន ៤៣ ពិន្ទុនៅរដូវកាល ២០១៩-២០២០ ។
ចំណែកពានអឺរ៉ុប Europa League ក្រុម Wolves លេងដល់វគ្គ ១៦ ក្រុមចុងក្រោយ ដោយស្មើ ១-១ ទល់នឹងក្រុមមកពីក្រិក Olympiacos ជើងទី ១ តែជើងទី ២ ត្រូវបានផ្អាក ។
ការដែលលេងយល់ចិត្តគ្នា ត្រូវបានគេដឹងថាជាមូលហេតុដែលនាំឲ្យក្រុមមួយនេះ ពូកែវាយបក ខណៈដែលកីឡាករលេចធ្លោសញ្ជាតិអេស្ប៉ាញគឺ Adama Traore និងខ្សែប្រយុទ្ធមុិចសិចកូ Raúl Jiménez ។ ប្រសិនណាបើបានកៅអីលេង Champions League ប្រាកដជាក្រុមធំៗខ្លាចរអា មិនខាន។
ជម្រាបជូនផងដែរា កីឡាករព័រទុយហ្គាល់ កំពុងប្រកបអាជីបនៅ Premire League នៅមានកីឡាករ ៩ រូបផ្សេងទៀតដូចជា Bernardo Silva និង Joao Cancelo លេងឲ្យក្លឹប Manchester City។ កីឡាករ Goncalo Cardoso និង Xandre Silva លេងឲ្យក្លឹប West Ham។
កីឡាករ Ricardo Pereira លេងឲ្យ Leicester City។ ឯ Andre Gomes លេងឲ្យក្លឹប Everton ។ កីឡាករ Cedric Soares លេងឲ្យក្លឹប Southampton ។ កីឡាករ Domingos Quina លេងឲ្យក្លឹប WatFord ចំណែកកីឡាករ Diogo Dalot លេងឲ្យ Manchester United ។
ទស្សនាវីដេអូហាយឡាយខាងក្រោម៖
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app