មិន​ដឹង​កម្មវិធី​ណា​ល្បី​ជាង​ទេ​ បើ​កម្មវិធី​ប្រជែងជាមួយ Lisa មាន​ Coach សុទ្ធតែ Tao, Luhan, Victoria

  • 2020-04-17 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពេល​រង់​ចាំ​អស់​មួយ​រយៈ​ពេល នៅ​ចុង​បញ្ចប់​កម្មវិធី​ប្រកួត​ចម្រៀង​ចិន Produce Camp រដូវ​ថ្មី​បាន​ចាប់​ផ្ដើម​ហើយ ដោយ​គ្រាន់​តែ​ឃើញ​ក្រុម​អ្នក​បង្វឹក​ក៏​អ្នក​គាំទ្រ​ដឹង​ពី​ទ្រង់ទ្រាយ​នៃ​កម្មវិធី​ដែរ។

ខណៈ​ទស្សនិកជន និង​អាស៊ី​កំពុង​ចាប់​អារម្មណ៍​លើ​កម្មវិធី​ប្រកួត​ចម្រៀង​ចិន Youth With You យ៉ាង​ខ្លាំង​នោះ កម្មវិធី Produce Camp ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​កម្មវិធី​ខាង​លើ​ដែរ​នោះ ក៏​បាន​បញ្ចេញ​ឈ្មោះ​គ្រូ​បង្វឹក​របស់​ខ្លួន​ដែរ​ហើយ ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ។

តាម​នោះ​ដែរ ខណៈ Youth With You មាន​កំពូល​តារា​ដូច​ជា Lisa, Cai Xukun, Ella និង Jony J នោះ ខាង Produce Camp ក៏​មិន​ឲ្យ​ចាញ់​ប្រៀប​ឡើយ។ ដោយ​នៅថ្ងៃ​ថត​ទី​១ គេ​បាន​ប្រទះ​ឃើញ​គ្រូ​បង្វឹក​៤​រូប​រួម​មាន តារា​ចម្រៀង Tao, Luhan, Victoria និង Mao Bu Yi ដែល​រំពឹង​ថា​នឹង​ទាក់ទាញ​ចំនួន​អ្នក​មើល​ក៏​មិន​តិច​ដែរ។

ដើម្បី​ប្រជែង​ជាមួយ​កម្មវិធី ដែល​ជា​គូ​ប្រកួត ក្រុម​ការងារ​របស់ Produce Camp បាន​បញ្ចេញ​រូបភាព​ផ្ទះ​រួម​របស់​បេក្ខជន​ដែល​មើល​ទៅ​ស្អាត​ដូច​រឿង​ព្រេង​និទាន។ មិន​ត្រឹម​តែ​មាន​កម្មវិធី​ប្រកួត​គ្នាទេ សូម្បី​អ្នក​ទទួល​ចាក់​ផ្សាយ​កម្មវិធី​ទាំង​២​នេះ​ក៏​ប្រកួត​គ្នា​ដូច​គ្នា ដោយ Youth With You ផ្សាយ​លើ​កម្មវិធី Iqiyi រីឯ Produce Camp ផ្សាយ​លើកម្មវិធី Tencent៕

អានបន្ត៖ ​ តារា​ស្រី​ចិន​ស្អាតម្នាក់ ហុច​ក្រដាស​ជូត​សំបោរ​ឲ្យ​បុគ្គលិក​កាន់ ផ្ទុះ​ការ​រិះគន់

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;