ចំនួនថវិកាដែលសប្បុរសជនចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គិតត្រឹម​ថ្ងៃទី១៧មេសានេះ

  • 2020-04-17 04:04:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ផេកហ្វេសបុក​របស់​សម្ដេច ហ៊ុន សែន បាន​ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃ១៧ មេសា ២០២០ នេះ សប្បុរសជនដែលបានចូល​រួមជាថវិកាសម្រាប់ប្រយុទ្ធ ជា​មួយជំងឺកូវីដ-១៩ មានទឹកប្រាក់ចំនួន ១៣ ៥៩៧ ២៩៥ដុល្លារ ដោយមិនទាន់គិតពីជំនួយជាសម្ភារៈ បរិក្ខារ ដូចជាម៉ាស អាកុល សាប៊ូ​សម្ភារៈពេទ្យ ដែលមានតម្លៃរាប់លានដុល្លារថែម​ទៀត​នោះទេ។

ដោយឡែកការរួមវិភាគទានតាមរយៈការបរិច្ចាគបៀវត្សទាំងស្រុង ឬ មួយផ្នែកនៃមន្ត្រីពីគ្រប់ស្ថាប័ន​ថ្នាក់​ជាតិ ថ្នាក់ក្រោមជាតិនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹមព្រឹក​ថ្ងៃ១៦ មេសា ២០២០នេះមានចំនួន ១ ៤៧៥១នាក់ និងនៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណៈ។

ហ្វេសប៊ុកដដែលនេះ បន្តថា៖ «នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាយើងក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះដែលទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចម៉ែ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនជនរួមជាតិ មន្ត្រី​រាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមក្នុងចលនាជាតិដ៏ធំមួយនេះ»៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;