សាហាវណាស់ ក្លឹប Newcastle ហ៊ាន​​ចរចារ​ចង់​យក​ខ្សែ​បម្រើ​ម្នាក់​របស់ Barcelona

  • 2020-04-20 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Arturo Vidal ជា​កីឡាករ​ឈុត​ធំ​របស់​ក្លឹប Barcelona ដែល​លេង​ក្នុង​តំណែង​ជា ខ្សែម្រើប្រយុទ្ធ ត្រូវ​បាន​បណ្តា​សារព័ត៌មាន​នានាដូចជា Goal និង BBC ចុះផ្សយ​ថា ក្លឹប​ Newcastle United កំពុង​ចាប់អារម្មណ៍​ និង​អាច​ឈាន​ដល់​ការ​តទល់គ្នា ​ខ្ចីជើង ឬ​ទិញ​យក ផ្តាច់​កុងត្រា​តែម្តង។

Arturo Vidal
បច្ចុប្បន្ន​ កីឡាករ​នៅ​ក្លឹប​ Barcelona សំបូរ​ខ្សែ​បម្រើ​ខ្លាំង​ណាស់គរ​ជើង​គ្នា។ ម្យ៉ាង​ទៀត ដោយសារ​តែ​វិបត្តិ​វីរុស​កូវីដ ១៩ ក្លឹប​បាន​ស្នើ​សុំ​កាត់​ប្រាក់​ឈ្នួល​កីឡាករ​ដល់​ទៅ ៧០% ហើយ​កីឡាករ​ក៏យល់ព្រម ដូចនេះ ចង់​ឬ​ចង់ ក្លឹប​អាច​នឹង​ពិចារណា​លក់​កីឡាករ​ចេញ​ខ្លះទៀត ដើម្បី​ទប់​ទល់​នឹង​វិបត្តិ​ដ៏​ធំ​មួយ​នេះ។

រំឮក​ផង​ដែរថា ម្ចាស់​ថ្មី​ដែល​គ្រប់គ្រងក្លឹប Newcastle United គឺ​ជា​មហាសេដ្ឋី​អារ៉ាប់​ឌីសាអ៊ូឌិត ឈ្មោះថា Mohammed bin Salman ដែល​មាន​ទ្រព្យ​សម្បត្តិប្រមាណជា ២៥៦ ប៊ីលាន​ដុល្លារ ​ច្រើនជាងម្ចាស់​ក្លឹប Chelsea លោក Roman Abramovich ដល់ទៅ ២ ដង។

Mohammed bin Salman

ដំណឹង​នៃ​ការ​ចាប់អារម្មណ៍ចង់បាន កីឡាករ​លំដាប់​ពិភពលោក មក​ពង្រឹង​ក្រុម ត្រួវ​បាន​គេ​ដឹង​ជា​ហែហូរ​។ ហេតុនេះ បន្តិច​ទៀត ក្លឹប​ធ្លាប់​ជោគជ័យ​មួយ​នេះ អាច​នឹង​ប្រែ​មុខមាត់​នៅ Premire League ជាក់​ជា​មិនខាន៕

កីឡដ្ឋាន​ក្លឹប Newcastle United

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ The Sun ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;