អនុក្រឹត្យថ្មី៖ ម្ចាស់ហាង​លក់ឡាន-ម៉ូតូ ក៏ត្រូវពិន័យធ្ងន់ដែរ បើមិនបំពេញ​បែប​បទ​ចុះបញ្ជីយានយន្ត​ឱ្យ​អ្នកទិញ

  • 2020-04-20 08:24:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់​ហាងលក់​យានយន្ត​គ្រប់​ប្រភេទ​ដែលមិនបាន​បំពេញ​បែបបទ​ចុះ​បញ្ជី​យានយន្ត​សុំ​បណ្ណ​សម្គាល់​យានយន្ត និង​សុំផ្លាកលេខ​សម្គាល់​យានយន្ត​ឱ្យបាន​ចប់សព្វគ្រប់មុន​ប្រគល់ឱ្យអ្នក​ទិញ ត្រូវ​ទទួល​រងពិន័យ​អន្តរការណ៍​ដូចតទៅ៖

-ទឹក​ប្រាក់​ចំនួន ១២ម៉ឺនរៀល សម្រាប់​ទោចក្រ​យានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់បួន។

-ទឹក​ប្រាក់​ចំនួន ១លាន ២០ម៉ឺនរៀល សម្រាប់​យានយន្ត​ធុនស្រាល

-ទឹកប្រាក់​ចំនួន ២លាន ៤០ម៉ឺនរៀល សម្រាប់​យានយន្ត​ធុនធ្ងន់។

ត្រូវ​ពិន័យ​អន្តរការណ៍​ចំពោះ​នីតិ​បុគ្គល​ដែលមិនបាន​ស្នើសុំ​លិខិត​អនុញ្ញាត​ធ្វើអាជីវកម្ម​ដឹកជញ្ជូនដូចតទៅ៖

-ទឹកប្រាក់ចំនួន ១៥ម៉ឺនរៀល សម្រាប់​យានយន្ត​ធុនស្រាល

-ទឹកប្រាក់​ចំនួន ៣០ម៉ឺនរៀល សម្រាប់​យានយន្ត​ធុនធ្ងន់៕

ដកស្រង់ចេញពី៖ មាត្រា១១ថ្មី ​នៃអនុក្រឹត្យ​ស្តីពី ការកែសម្រួល​អនុក្រឹត្យ​លេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ​២០១៧ ស្តីពីការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចុះ​ហត្ថលេខាដោយ​សម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២០

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទថ្មី
;