Rakitić ចង់​នៅ​បន្តតែក្លឹប Barcelona​ កំពុង​គិតចង់សារេ​ចេញ

  • 2020-04-21 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Ivan Rakitić បាន​ផ្តល់​បទសម្ភាសន៍​មួយ​ឲ្យ Spanish TV កាលពីពេលថ្មីៗនេះ អំពីរឿងរ៉ាវជីវិត​នៅពេល​ស្នាក់នៅផ្ទះ។ ក្នុងនោះមានសំណួរ​ទាក់នឹង អនាគតខ្សែបម្រើវ័យ ៣១ ឆ្នាំរូបនេះ តើនឹងអាចនៅបន្ត ឬចាកចេញតាមដែលដំណឹង​លេច​ឮថា Inter Milan, Juventus និងក្លឹបមួយចំនួននៅអង់គ្លេស ចាប់អារម្មណ៍ចង់បានរូបគេ។

រូបថត៖ vivabarca

ខ្សែបម្រើសញ្ជាតិ​ក្រុអាតរូបនេះ បាន​និយាយថា៖ "ឥឡូវនេះ គ្មាននរណាហៅខ្ញុំជជែកពីរឿងអនាគតទេ (សំដៅដល់ អ្នកចាត់ការ និង​ប្រធានក្លឹប)។ ខ្ញុំអត់មាន​​ព័ត៌មាន​ឆ្លើយ​តបនឹង​ការលេចឮអីផង។ គ្រួសារ និងចិត្តខ្ញុំផ្ទាល់ ចង់នៅបន្តការងារ​ និង​លេង​ក្រោម​អ្នកចាត់ការ​ថ្មីលោក Setient ។" កុងត្រារូបគេ នឹងផុតនៅឆ្នាំ ២០២១ ខាងមុខនេះ។ ចំណែករឿងដទៃទៀត រូបគេនិយាយថា នឹកបាល់ទាត់ ចង់ហ្វឹកហាត់ជាមួយក្រុម និងបានលេងបាល់ម្តងទៀត។

ទោះជា ពាក្យ​ខ្លីៗនេះ​ត្រូូវ​បាន​ចុះ​ផ្សាយ​ដោយ​វិបសាយ​ក្លឹប​ផ្លូវការ តែ​ដោយ​សារ​ស្ថានភាពក្លឹប គ្មានសកម្មភាព​ បាល់ទាត់​ដូច​ក្លឹប​ផ្សេងៗដែរ។ ម្យ៉ាង​ទៀត ដោយសារ​តែ​វិបត្តិ​វីរុស​កូវីដ ១៩ ក្លឹប​បាន​ស្នើ​សុំ​កាត់​ប្រាក់​ឈ្នួល​កីឡាករ​ដល់​ទៅ ៧០% ហើយ​កីឡាករ​ក៏យល់ព្រម ដូចនេះ ចង់​ឬ​ចង់ ក្លឹប​អាច​នឹង​ពិចារណា​លក់​កីឡាករ​ចេញ​ខ្លះទៀត ដើម្បី​ទប់​ទល់​នឹង​វិបត្តិ​ដ៏​ធំ​មួយ​នេះ។

បើជារឿងផ្ទាល់ខ្លួនអំឡុងទីផ្សារដោះដូរ រដូវក្តៅឆ្នាំមុននេះ ម្ចាស់អាវលេខ ៧ កីឡាករ Cristiano Ronaldo ឆាត មកផ្ទាល់ឲ្យផ្លាស់ទៅ Juventus ជាមួយនឹងលក្ខខណ្ឌផ្ទេរយ៉ាងល្អប្រសើរ ក៏ប៉ុន្តែការចរចាររវាងក្លឹបនឹងក្លឹបមិនទាន់ត្រូវរូវគ្នា។ (ក្លឹប Barcelona ចង់បាន ៥០ លានអឺរ៉ូនៃតម្លៃផ្ទេរ)។ ស្ថានការណ៍នឹងប្រែប្រួល បើកីឡាកររូបនេះ នៅតែគ្មានឈ្មោះលេងពេញនាទីនៅរដូវកាលនោះ ការចាកចេញអាចនឹងកើតឡើងប្រាកដមែន៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;