វ៉ែនតា​តម្លៃ​ចាប់​ពី ២៥០​ដុល្លារ របស់ Jennie អស់​ស្តុក​គ្មាន​សល់​ក្រោយ​បើក​លក់​ប៉ុន្មាន​តែ​នាទី

  • 2020-04-22 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្រង​វ៉ែនតា​ម៉ូដ​ថ្មី​ដែល​មាន​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Jennie ក្រុម​ BlackPink ​ជា​តំណាង​ ត្រូវ​បាន​លក់​ដាច់​ខ្លាំង​ទោះ​បី​ជា​មាន​តម្លៃ​ថ្លៃ និង​ក្នុង​ស្ថានភាព​កំពុង​មាន​ជំងឺ Covid-19រាលដាល​ក៏​ដោយ។

ចាប់​តាំង​ពី​ខែ​មីនា​កន្លង​មក តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Jennie សមាជិក​កំពូល​ក្រុម​ចម្រៀង BlackPink បាន​ចាប់​ផ្ដើម​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រដោយ​ការ​បង្ហាញ​រូបភាព​ខ្លួន​ពាក់​វ៉ែនតា​របស់​ម៉ាក ​មួយ​ដែល​ខ្លួន​តំណាង​ជា​បណ្ដើរៗ។ រហូត​មក​ដល់​ដើម​ខែ​មេសា​នេះ នាង​បាន​បង្ហាញ​រូបភាព​ទាំង​ស្រុង​នូវ​ម៉ូដ​វ៉ែនតា​របស់​ប្រេន​ខាង​លើ ដែល​ខ្លួន​ក៏​​នឹង​ជា​អ្នក​តំណាង​​លើ​ទស្សនាវដ្ដី Marie Claire ផង​ដែរ។

ម៉ូដ​វ៉ែនតា​ថ្មី​ទាំង​នេះ មាន​តម្លៃ​ចាប់​ពី ២៥០ ទៅ២៦០​ដុល្លារ​ក្នុង​មួយ​គូ រីឯ​ខ្សែ​ពាក់​បន្ថែម​មាន​តម្លៃ​ ១៣០​ដុល្លារ​ក្នុង​១​ខ្សែ។ នៅ​ព្រឹក​ថ្ងៃ​ទី ២១​ ខែ​មេសា ក្រោយ​ពេល​ដាក់​លក់​លើ​វិបសាយ​របស់​ប្រេន​នេះ នៅ​ប្រទេស​ចិន ​មិន​បាន​ប៉ុន្មាន​នាទី​ផង វ៉ែនតា​ទាំង​អស់​ដែល​មាន​ម្ចាស់​បទ Solo តំណាង​គឺ​លក់​ដាច់​គ្មាន​សល់។ ទោះ​បី​ជា​កំពុង​មាន​ការ​ប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ តែ​ឥទ្ធិពល​របស់​ស្រី​ស្អាត​នេះ​នៅ​តែ​ខ្លាំង​សម្រាប់​ប្រេន​នានា៕

អានបន្ត៖ ​ Hyoyeon ក្រុម SNSD រង​ការ​រិះគន់ ព្រោះ​បង្អួត​ផ្ទះ​របស់​ខ្លួន​លើ​ទូរទស្សន៍ ដើម្បី​លក់​ផ្ទះ​បាន​ថ្លៃ​គុណ​នឹង៣

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;