ជ្រើសយកសម្លៀកបំពាក់សាមញ្ញមែនពិត តែ Kim Tae Hee ក្នុងរឿង Hi Bye Mama ស្អាតសន្លប់
- 2020-04-22 05:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រើសយកសម្លៀកបំពាក់សាមញ្ញមែនពិត តែ Kim Tae Hee ក្នុងរឿង Hi Bye Mama ស្អាតសន្លប់
ចន្លោះមិនឃើញ
ដើម្បីស័ក្ដិសមនឹងតួអង្គដែលខ្លួនសម្ដែងក្នុងខ្សែភាពយន្តភាគ Hi Bye Mama កំពូលតារាសម្ដែងស្រីកូរ៉េ Kim Tae Hee បានជ្រើសយកសម្លៀកបំពាក់ជាម៉ូដសាមញ្ញមកស្លៀក តែនៅទទួលបានចំណាប់អារម្មណ៍ជាខ្លាំង។
ក្រោយពេលខ្សែភាពយន្តភាគកូរ៉េ Hi Bye Mama ចប់ទៅ តួឯកស្រីនៃរឿង ដែលជាតារាសម្ដែងជួរមុខ Kim Tae Hee បានទទួលការសរសើរជាខ្លាំង ដ្បិតគេសង្កេតឃើញថា សមត្ថភាពរបស់នាងនៅក្នុងរឿងនេះ មានការរីកចម្រើនខ្លាំង ជាពិសេសក្រោយពេលនាង បានរៀបការ និងសម្រាលកូនហើយ។
តួអង្គ Cha Yoo Ri របស់ប្រពន្ធ Rain ត្រូវបានទស្សនិកជនវាយតម្លៃថា បានធ្វើឲ្យអ្នកមើលមិនតិចឡើយដែលយំតាមនាង។ ក្រៅពីសាច់រឿងទាក់ទាញ សម្លៀកបំពាក់របស់ អ្នកម្ដាយកូន១រូបនេះក៏ទទួលបានចំណាប់អារម្មណ៍មិនតិចដែរ។ ជាក់ស្ដែង ខុសពីរឿងមុនៗ នៅក្នុងរឿងនេះ ស្រីស្អាតវ័យ ៤០ឆ្នាំ បានត្រឹមស្លៀកខោអាវម៉ូដសាមញ្ញប៉ុណ្ណោះ ដើម្បីសមនឹងសាច់រឿង តែនៅត្រូវបានគេសរសើរថាស្អាតលេចធ្លោដដែរ។
យ៉ាងណាក្ដី ទោះបីជាមានម៉ូដសាមញ្ញក៏ដោយ តែខោអាវដែលតារាកើតឆ្នាំ១៩៨០ ប្រើប្រាស់ក្នុងរឿងភាគនេះ មានតម្លៃមិនទាបឡើយ ដ្បិតសុទ្ធតែមកពីយីហោល្បីៗទាំងអស់ ដូចជា IINES, Givenchy និង Acne Studios ជាដើម។ ជាមធ្យម ខោអាវដែល Kim Tae Hee ប្រើក្នុងរឿងនេះ មានតម្លៃពី ៣៧០ដុល្លារ ទៅ៣០០០ដុល្លារក្នុងមួយឈុត៕
អានបន្ត៖ វ៉ែនតាតម្លៃចាប់ពី ២៥០ដុល្លារ របស់ Jennie អស់ស្តុកគ្មានសល់ក្រោយបើកលក់ប៉ុន្មានតែនាទី