ឈ្មោះ​កីឡដ្ឋានចំណាស់ ៦៣ ឆ្នាំ​នេះនឹង​ផ្លាស់​ថ្មី​ បើ​រកបាន​អ្នក​ឧបត្ថម្ភ​

  • 2020-04-22 07:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិបសាយ​​ផ្លូវការ​ក្លឹប FC Barcelona បាន​ចេញ​ផ្សាយ​នូវ​ដំណឹង ប្រកាស​ស្វែង​រកអ្នក​ឧបត្ថម្ភ​ឈ្មោះ​កីឡដ្ឋាន​ ចាប់ពីរដូវកាល ២០២០-២០២១ តទៅ (រយៈពេលតែ ១ ឆ្នាំប៉ុណ្ណោះ)។

Camp Nou ផ្នែកខាងក្នុង /រូបថត Alejandro García/EPA
ដូចនេះ ប្រសិន​បើ​រកបានក្រុមហ៊ុន ឬអ្នក​ឧបត្ថម្ភ ​ប្រាកដមែននោះ **Camp Nou** ដែលជា​ឈ្មោះ​កីឡដ្ឋានវ័យ​ចំណាស់ជាង​ ៦៣ ឆ្នាំ​មួយ​នេះ​អាច​នឹង​ផ្លាស់​ថ្មី ឬ​មានពាក្យភ្ជាប់នៅខាងក្រោមដូចដែលក្លឹប​ដទៃទៀតបានធ្វើរួចហើយ។ ជាក់ស្ដែងក្លឹបមួយ​នៅ​អាល្លឺម៉ង VfB Stuttgart ក៏​បានដាក់ឈ្មោះកីឡដ្ឋានខ្លួនយោងទៅតាមម្ចាស់ឧបត្ថម្ភ​គឺ **Mercedes-Benz Arena ។**

ប្រការនេះ គឺ​ជា​លើកដំបូងបំផុត ដែលថ្នាក់​ដឹកនាំ​សម្រេច​ធ្វើបែបនេះ(ដាក់លក់​ឈ្មោះ) ចាប់តាំងពី​កីឡដ្ឋាន​សាងសង់​រួច​រាល់​នៅ​ឆ្នាំ ​១៩៥៧​ ​គឺ​ប្រើ​តែ​ឈ្មោះ Camp Nou ​តែ​មួយ​ប៉ុណ្ណោះ​មិន​ដែល​ប្ដូរ​ឡើយ។

ចំពោះគោលបំណង​នៃការ​ស្វែង​រកអ្នក​ឧបត្ថម្ភ​ គឺ​​ដើម្បី​យក​ប្រាក់​ទៅវិនិយោគ​លើ​គម្រោង​សង់កីឡដ្ឋាន​ថ្មី មួយចំណែកទៀត​​បរិច្ចាគ​ដល់​អង្គការ​សប្បុរសធម៍នានា និង​ជួយដល់ការ​​ប្រយុទ្ធ​ប្រឆាំង​វីរុសកូវីដ ១៩ ព្រមទាំង​ការផ្គង់ផ្គង់នានាក្នុងគ្រានេះ។

រំឮកផង​ដែរ​ថា ក្លឹបដែល​មានរហស្សនាម អ្នកមានបុណ្យ រក​ចំណូល​បាន​ក្នុង​មួយ​ឆ្នាំជាង ១ ប៊ីលាន​ដុល្លារ​អាមេរិក ដែល​ជាចំនូល​ខ្ពស់​បំផុត​មួយ ក្នុង​ចំណោម​ក្លឹប​ធំៗលើ​ពិភពលោក។

ក្លឹប​មួយ​នេះ ត្រុូវ​បាន​គេ​ដឹង​ថា តែង​តែ​មាន​ប្រពៃណី​សប្បុរស​ (ប្រភព​ចំណូល​ក្លឹប​ ភាគច្រើន​បាន​មក​ពីអ្នកគាំទ្រ​​) ។ កន្លង​មក ក្លឹប​នេះព្រមព្រៀង​ជាមួយអង្គការ Unicef ដែលគេឃើញ​មាន​នៅ​លើ​អាវ​កីឡាករ​អំឡុង​ឆ្នាំ ២០០៦​ ដល់ ២០១០ និង​បន្ត​រកបាន​ម្ចាស់​ឧបត្ថម្ភ​ថ្មី Qatar Foundation អំឡុងឆ្នាំ ២០១០ និង​ចាប់ពីឆ្នាំ ២០១៧ មកទល់ពេលនេះ ​ក៏​ទើប​តែ​មាន​អ្នក​ឧបត្ថម្ភនៅ​លើ​អាវ​កីឡាករ​គឺ Rakuten នេះឯង៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;