មកមើលលក្ខណៈពិសេស ម៉ូតូ Honda Forza 300 ថ្មី ទើបចេញលក់នៅវៀតណាម

  • 2020-04-22 06:08:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ ម៉ូតូ Honda Forza 300 ស៊េរីថ្មី បានលេចមុខនៅក្នុងប្រទេសវៀតណាម ដោយទទួលបានការឌីហ្សាញកាន់តែទំនើប និងស្រស់ស្អាត។

ផ្នែកខាងមុខរស់ Forza 300 បំពាក់ចង្កៀងមុខប្រភេទ LED រំលេចដោយអំពូល Daytime Running Light រាងដូចស្លាប គួរឲ្យទាក់ទាញ។ ចំណែកឯស៊ីញ៉េខាងមុខរបស់វា បានបំពាក់លើកញ្ចក់មើលក្រោយ។

រីឯកុងទ័ររបស់វាជាប្រភេទកុងទ័រលាយឌីជីថល ដោយមានបង្ហាញមុខងារជាច្រើន រួមទាំង កម្តៅ កម្រិតស៊ីសាំង កម្រិតប្រេង និងអាគុយ ជាដើម។ ដោយឡែកផ្នែកខាងក្រោយ ហាក់មិនសូវខុសប្លែកពីស៊េរីមុនប៉ុន្មានឡើយ និងមើលទៅស្រដៀងម៉ូដែល PCX ទៀតផង។

Honda Forza 300 ថ្មី បំពាក់ម៉ាស៊ីនកម្លាំង ២៧៩សេសេ ជាប្រភេទម៉ូតូអូតូ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៣,២លីត្រ សម្រាប់ការជិះចម្ងាយ ១០០គីឡូម៉ែត្រ។ វាក៏មានបំពាក់ប្រព័ន្ធទប់លំនឹង, ប្រព័ន្ធ HSTC និង ហ្វ្រាំង ABS ផងដែរ។ ម៉ូតូនេះត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ១៣០លានដុង ឬប្រហែល ៥ ៥០០ដុល្លារ នៅប្រទេសវៀតណាម៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;