McTominay របស់ Man Utd រត់​លឿន​ណាស់ រហូត​វ៉ាឈ្នះ​​កីឡាករម្នាក់​មកពី Chelsea

  • 2020-04-22 09:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធី Challenge ថ្មី​មួយ​ឈ្មោះថា 'Run 5, nominate 5, donate 5' ត្រូវ​បាន​ក្រុម​​កីឡាករនៅ​អង់គ្លេសជា​ច្រើន​ចូលរួម។ កម្មវិធីនេះមានលក្ខខណ្ឌ តម្រូវ​ឲ្យ​រត់ ៥ គីឡូម៉ែត្រ ស្នើអ្នកផ្សេងទៀត​ឲ្យ​បាន ៥ នាក់​ និង​បរិច្ចាគ​ឲ្យ​បាន ៥ អឺរ៉ូ ក្នុងគោលបំណង​រៃអង្គាស់ប្រាក់ ដើម្បី​ចូលក្នុងមូលនិធី Virgin Money Giving ។

Barkley ចំណាយពេល ១៦ នាទីនឹង ១១ វិនាទី
ក្នុងនោះ​គេ​មានកីឡាករ Ross Barkley (​មកពី​ក្លឹប Chelsea) និងកីឡាករ McTominay, Daniel James, Jesse Lingard មកពីក្លឹប Manchester United ក៏​បាន​ចូលរួម​លេង។ អ្វី​ដែល​គួរ​ឲ្យចាប់អារម្មណ៍​នោះ​គឺ ល្បឿន​។

ថេរវេលា​ ដែល​ធ្វើ​បាន​ល្អ​បំផុត​បានទៅលើខ្សែបម្រើ​វ័យក្មេង McTominay ចំណាយ​តែ ១៦ នាទី​និង​ ១ វិនាទី​ក្នុងចំងាយដី ៥ គីឡូម៉ែត្រ។ ឯខ្សែបម្រើ Barkley ចំណាយពេល ១៦ នាទីនឹង ១១ វិនាទី ឯ​ខ្សែប្រយុទ្ធ Jesse Lingard ចំណាយពេល ១៨ នាទី​នឹង​ ២៩ វិនាទីក្នុង​ចំងាយដី ៥ គីឡូម៉ែត្រ។ ពួកគេ​រត់​លើ ម៉ាស៊ីន។

ល្បឿន​នេះ គឺ​អាច​ជាប់​ក្នុង​ចំណាត់​ថ្នាក់ អ្នករត់ចម្ងាយ​បាន​លឿនបំផុត​របស់​ពិភពលោក ដែលធ្លាប់ធ្វើបានដោយ អត្តពលិក​រត់ចម្ងាយ Kenenisa Bekele ដែលចាយពេល ១២ នាទីនិង ៣៧ វិនាទីលើទីលាន ក្នុងចម្ងាយដី ៥ គីឡូម៉ែត្រដូចគ្នា។

McTominay ចំណាយ​តែ ១៦ នាទី​និង​ ១ វិនាទី​ក្នុងចំងាយដី ៥ គីឡូម៉ែត្រ
McTominay ចំណាយ​តែ ១៦ នាទី​និង​ ១ វិនាទី​ក្នុងចំងាយដី ៥ គីឡូម៉ែត្រ
Jesse Lingard ចំណាយពេល ១៨ នាទី​នឹង​ ២៩ វិនាទីក្នុង​ចំងាយដី ៥ ៥ គីឡូម៉ែត្រ
អត្តពលិក​រត់ចម្ងាយ Kenenisa

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ The Sun ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;