ត្រឹម​១ខែគត់ មី​យ៉ាន់ម៉ា មាន​អ្នកឆ្លងកូវីដ១៩ វ៉ាដាច់​កម្ពុជា​ហើយ

  • 2020-04-23 01:29:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​ត្រឹម​ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០២០នេះ មីយ៉ាន់ម៉ា មាន​អ្នកឆ្លងកូវីដ១៩ ចំនួន ១២៧​នាក់​ហើយ។ នេះបើតាមការប្រកាស​របស់​ក្រសួង​សុខាភិបាល​មីយ៉ាន់ម៉ា។

ចំនួន​នេះ គឺ​វ៉ាដាច់​កម្ពុជា ដែល​មាន​អ្នកឆ្លង​កូវីដ១៩ ចំនួន ១២២នាក់ ពោលគឺ​ឡើងមកលំដាប់​ទី៨ ក្នុងតំបន់​អាស៊ាន ហើយ​កម្ពុជា ធ្លាក់មកលេខ៩វិញ ខណៈឡាវលេខ១០ ដែលមាន​អ្នកជំងឺតិចជាងគេបង្អស់​ត្រឹម ១៩នាក់។

សូមរំលឹកថា មីយ៉ាន់ម៉ា បាន​រកឃើញ​ករណីកូវីដ១៩ ជាលើកដំបូង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០២០៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖ សំភី

អត្ថបទថ្មី
;